បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនបានជនសង្ស័យ ស្រី ប្រុសពីរនាក់ នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល÷ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះមន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា កម្លាំងមានសមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរ​ រក្សាទុក​ ចាត់ចែង​ សម្រួល​ និងប្រេីប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ថ្ងៃទី២៣​ ខែវិច្ឆិកានៅវេលាម៉ោង១៥​ និង៥៥​នាទី ឃាត់ខ្លួនជនសង្ស័យពីរនាក់។

បើតាមប្រភពរាយការណ៍ថា សមត្ថកិច្ចបានចុះទៅដល់ បន្ទប់ជួលលេខA2 ភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួលជនសង្ស័យ២នាក់(ស្រី១នាក់) ឃាត់ខ្លួនទាំង ពីរនាក់ហើយមានសារធាតុញៀនក្នុងទឹកនោម​(+)។

១-ឈ្មោះ​ ខឹម​ សត្យា​ ហៅត្រេ​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅភូមិត្រពាំងក្រពេី​ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ (ប្រេីប្រាស់​ច្រើន​លេីក​ប្រហែល​១ឆ្នាំ​ )និង ២-ឈ្មោះ​ ថា​ រក្សា​ ហៅហ្សា​ ភេទ​ស្រី​ អាយុ​២២ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដស្នាក់ នៅភូមិត្រពាំងក្រពេី​ឃុំក្រាំងម្កាក់​ ស្រុក អង្គស្នួល​ (ប្រេីប្រាស់​ច្រើន​លេីក​ប្រហែល​៦ខែ)។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង÷-ម្សៅ ក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹក កក) ២កញ្ចប់​ (មធ្យម១​,តូច១)ទម្ងន់២,៣១ក្រាម,-ទូរស័ព្ទ​ ៤គ្រឿង​ (ម៉ាកTecno SPARK ២គ្រឿង​ ម៉ាកVivo ១គ្រឿង​និង១គ្រឿងពណ៌ទឹកមាស,-ឧបករណ៍​ប្រើប្រាស់​ វេចខ្ចប់​គ្រឿង​ញៀនមួយចំនួន​។

មន្ត្រីនគរបាលស្រុកអង្គស្នួលឲ្យដឹងថា នៅមុនពេលកេីតហេតុ មហាជនល្អបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ពន្ធ័ករណីគ្រឿងញៀននៅចំណុចភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។ ក្រោយពីទទួលបានព័ត៌មាន​ភ្លាម​ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក​ សហការជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ក្រាំងម្កាក់ បានចុះទៅដល់គោលដៅ​ ធ្វេីការស៊េីបអង្កេតស្រាវជ្រាវ​ ឈានទៅដល់បង្ក្រាបឃាត់ ខ្លួន​បានជន សង្ស័យបាន២នាក់​ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន​(ម៉ាទឹកកក)​២កញ្ចប់​ (មធ្យម១​ ,តូច១)​ និងឧបករណ៍​ប្រើប្រាស់​ វេចខ្ចប់​គ្រឿង​ញៀនមួយចំនួន​ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដេីម្បីសួរនាំបន្តនីតិវិធី។

...

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print