កម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនិងករណីឆក់ទូរសព្ទដៃ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបញ្ជូនជន សង្ស័យពីរនាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃរ នៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច។

ករណីនេះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជនសង្ស័យបានធ្វើ សកម្មភាពភាពនៅចំណុចភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានឆក់ទូរសព្ទដៃពីជនរងគ្រោះឈ្មោះ សឿង គឹមហុង ភេទស្រី អាយុ ២២ ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង- ខេត្តកំពង់ឆ្នាំង ត្រូវបានជនសង្ស័យ ២នាក់ជិះម៉ូតូមកឆក់យកទូរសព្ទដៃ។

ជនសង្ស័យទាំង២នាក់,ឈ្មោះ ១. យិន ដារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង២. ខាត់ វុត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកដូចគ្នា។

លុះដល់វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច រួមជាមួយវត្ថុតាងដូចខាងក្រោម៖
១. ម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ-ក្រហម ស្លាកលេខ កំពង់ឆ្នាំង 1M-3437
២. ទូរសព្ទដៃ១គ្រឿង ម៉ាក VIVO
៣. នាឡិកាដៃ១គ្រឿង ពណ៌ខ្មៅ

...

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print