ឃ្លាំងមីស៊ីលរបស់អុីរ៉ង់ស្ទើរតែបានវិលត្រឡប់ទៅកម្រិតមុនសង្គ្រាមវិញហើយ ទោះបីជាអុីស្រាអែលបានវាយប្រហារតាមអាកាសរយៈពេល 12 ថ្ងៃក្នុងខែមិថុនាក៏ដោយ មន្ត្រីសន្តិសុខអុីស្រាអែលបានព្រមាននៅលើប៉ុស្តិ៍លេខ 13 នៅថ្ងៃទី 23 ខែវិច្ឆិកា។
យោងតាមប្រភពមួយបានឱ្យដឹងថា ទីក្រុងតេអេរ៉ង់កំពុងបង្កើនល្បឿនផលិតមីស៊ីលពីដីទៅដីក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។
គេរំពឹងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អុីរ៉ង់នឹងបានប្រមូលផ្តុំមីស៊ីលប្រហែល 2,000 គ្រាប់ដែលមានចម្ងាយគ្រប់គ្រាន់ដើម្បីទៅដល់ទឹកដីអុីស្រាអែល។ តួលេខនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ក្នុងការបំពាក់អាវុធឡើងវិញបន្ទាប់ពីការខាតបង់ក្នុងសង្គ្រាមខែមិថុនា។
កត្តាមួយដែលធ្វើឲ្យអុីស្រាអែលព្រួយបារម្ភគឺថា ឃ្លាំងមីស៊ីលដែលនៅសេសសល់របស់អុីរ៉ង់ភាគច្រើន – ដែលរក្សាទុកយ៉ាងជ្រៅនៅក្នុងបណ្តាញផ្លូវរូងក្រោមដីស្មុគស្មាញ – មិនត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសនោះទេ។ ទីក្រុងតេអេរ៉ង់ឥឡូវនេះកំពុងបំពេញបន្ថែមជាប្រព័ន្ធសម្រាប់ការខ្វះខាត។
អ្នកជំនាញអុីស្រាអែលនិយាយថា អុីរ៉ង់បានរៀនមេរៀនសំខាន់មួយពីសង្គ្រាម៖ សារៈសំខាន់នៃការប្រតិបត្តិការនៅក្រោមដីកាន់តែជ្រៅ និងកាត់បន្ថយការពឹងផ្អែកលើភាពជាក់លាក់នៃមីសុីល៕ ដោយធីរីណា
រូបថត: antv










