នគរបាលក្រុងច្បារមនបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាបាន២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២៥ វេលាម៉ោង០១និង៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុច្បារមន ដឹកនាំបញ្ជាកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានចុះល្បាតនៅចំណុច ខាងលិចវត្តម្រុំខាងជើង សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ត្រួត ពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់៖

ទី១-ឈ្មោះ ថោង វិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នរស់នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ។

 

ទី២-ឈ្មោះ រៀម រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ននៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ

  

វត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ១៦កញ្ចប់ ( ធំ ២កញ្ចប់,មធ្យម ២កញ្ចប់ និងតូច:១២ កញ្ចប់),

២.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ផលិតឆ្នំា ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V -4990 ចំនួន ០១ គ្រឿង, ៣-ទូរស័ព្ទចំនួន ០៣ គ្រឿង(ម៉ាកoppo ០១គ្រឿង,ម៉ាកVivo ០១ គ្រឿង និង Iphone ០១គ្រឿង)និង៤- ខ្សៀសម្រាប់ជក់

ករណីនេះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនមុខសញ្ញាខាងលេីទៅកាន់ការិយាល័យប្រឆាំងគឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print