នគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្រុង​ប៉ោយប៉ែត​​ ពាក់ព័ន្ធករណីគ្រឿងញៀននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
សមត្ថកិច្ចបន្តថាៈ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ​  និង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរជៅ​ ក្រុង​ប៉ោយប៉ែត​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​ អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយប៉ែត​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ចែកចាយ​ និង​ប្រើ​ប្រាស់​​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បានធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ លទ្ធផល​វិជ្ជមាន​(+)​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​។
វត្ថុ​តាង​ចាប់យក​ -​ ម្សៅ​ក្រាមពណ៏​ សថ្លា​  សង្ស័យ​ជា​សារធាតុ​ញៀន​ មួយ​កូនថង់តូច។
បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាងត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​ ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយប៉ែត​ ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print