ថៃផ្ទុះរឿងអាស្រូវទៀតហើយ! ខណៈ​មន្ត្រីពន្ធនាគារថៃចំនួន ២០រូបទៀត ត្រូវ​បានរកឃើញជាប់ពាក់ព័ន្ធករណីនាំស្រ្តីរកស៊ីផ្លូវភេទ ទៅឱ្យអ្នកទោសចិន ក្នុងគុក VIP

ចែករំលែក៖

ថៃ៖​ រឿងអាស្រូវមួយទៀតហើយ បានផ្ទុះឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ និងឈានដល់ការដកបញ្ឈរជើងមេគុកក្រុងបាងកក។​ ខណៈ​ប្រទេសថៃ​ បានបន្តរកឃើញថា ក្រៅពីមេគុកក្រុងបាងកក​នោះហើយ ក៏មានមន្ត្រីពន្ធនាគាររហូតដល់ទៅ​ ២០នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគុក VIP សម្រាប់ជនជាតិចិននិងការរៀបចំសេវាកម្មនាំនារីរកស៊ីផ្លូវទៅឲ្យជនជាតិចិនទាំងនោះ។ ដូច្នេះមន្ត្រីទាំង២០កំពុងត្រូវស៊ើបអង្កេត និងប្រឈមផ្អាកការងារឬបណ្តេញចេញតែម្តង។

យោងតាមការចុះផ្សាយរបស់ Amarin នៅថ្ងៃចន្ទទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ បាននិយាយថា​ លុះការស៊ើបអង្កេតបានច្រើនថ្ងៃពីសំណាក់អង្គភាពស៊ើបអង្កេតពិសេស, គណៈកម្មាធិការស្វែងរកការពិតរបស់នាយកដ្ឋានពន្ធនាគារ និងវិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យ ក៏រកឃើញថា មន្រ្តីជាប់ពាក់ព័ន្ធដែលសមគំនិតគ្នាក្នុងករណីនេះ មានរហូតដល់ទៅ២០នាក់ ឬអាចច្រើនជាងនេះទៀត។

សារព័ត៌មាន​ Amarin បានចុះផ្សាយថា​ អង្គភាពទាំង៣បានរកឃើញបន្ទប់សង្ងាត់មួយនៅក្រោមជណ្តើរពន្ធនាគារ និងឆែកមើលកំណត់ត្រាមន្ត្រីពាក់ព័ន្ធទាំងអស់ ដូចជាប្រវត្តិផ្ទេរប្រាក់និងការធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវ។

ជាបឋមក្រុមអ្នកស៊ើបអង្កេតបានរកឃើញព័ស្តុតាងនៃស្រ្តីជនជាតិចិនចូលទៅក្នុងពន្ធនាគារ ដោយសង្ស័យថា ទៅផ្តល់សេវាផ្លូវភេទដល់ទណ្ឌិត ហើយនៅក្នុងបន្ទប់សង្ងាត់ក្រុមមន្ត្រីបានរកឃើញស្រោមអនាម័យ, ខោអាវក្នុងស្ត្រី, ក្រដាសជូតមាត់មានស្នាមប្រឡាក់, ដានវត្ថុរាវនៅលើសាឡុង, ថ្នាំជក់និង គ្រឿងស្រវឹង។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃប្រកាសថា ពួកគេនឹងស៊ើបអង្កេតជាបន្ត ហើយរកព័ស្តុតាងឲ្យបាន ដើម្បីចាប់ខ្លួនមន្ត្រីបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ៕ដោយ​៖តារា​

...

រូបថត​៖​ ពន្ធនាគារក្រុងបាងកក (រូបថត៖ Amarin)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print