រដ្ឋមន្ត្រី​ក្រសួង​ដែនដី​៖​ ក្នុងស្មារតីនៃកិច្ចការរៀបចំទឹកដី គឺការកំណត់តំបន់នៅលើទឹកដីកម្ពុជាយើង សម្រាប់ទាញប្រយោជន៍មកឱ្យសង្គមជាតិទាំងមូល

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖​ លោក​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា៖​ ក្នុងស្មារតីនៃកិច្ចការរៀបចំទឹកដី គឺការកំណត់តំបន់នៅលើទឹកដីកម្ពុជាយើង សម្រាប់ទាញប្រយោជន៍មកឱ្យសង្គមជាតិទាំងមូល។

ជាក់ស្តែង ក្នុងតំបន់ណាមលៀរ យើងបានស្គាល់ និងយល់ច្បាស់ពីសក្តានុពលនៃធនធានដី សម្រាប់ដំណាំ ដូចជាកាហ្វេ ដែលផ្តល់ទាំងគុណតម្លៃសេដ្ឋកិច្ចខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក្នុងមូលដ្ឋានផងដែរ។

...

លោកឧបនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ ដូចនេះ ការរៀបចំដែនដី​ គឺជាកិច្ចការមួយ ដែលតម្រូវឱ្យយើងបើកចំហ និងមើលពីគ្រប់ជ្រុង រួមបញ្ចូលនូវទីតាំងនិងទំហំដី សក្តានុពលរបស់ដី សេដ្ឋកិច្ចក្នុងតំបន់ ប្រពៃណីទំនៀមទំលាប់ និងកត្តាពលកម្ម ដែលកម្ពុជាអាចធ្វើបាន ដើម្បីធានាឱ្យការប្រើប្រាស់ធនធានដែលយើងមានស្រាប់អស់សក្តានុពល មិនខ្ជះខ្ជាយ និងទទួលបាននូវផលត្រលប់តាមការរំពឹងទុក។​ នេះហើយជាស្មារតីរួម​ នៃការរៀបចំដែនដី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print