ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា​ ប្រាប់មហាសន្និបាត UNIDO​ថា​ កម្ពុជា គឺជាប្រទេសគាំទ្រពហុភាគីនិយម និងសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ជាមូលដ្ឋានសម្រាប់ការចូលរួមប្រកបដោយសមធម៌ក្នុងខ្សែចង្វាក់តម្លៃសកល

ចែករំលែក៖

រាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត — ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលឧស្សាហកម្មសកលឆ្នាំ២០២៥៖ សម័យប្រជុំលើកទី២១ នៃមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកបណ្ឌិតសភាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ស្ដីពី៖ «ការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃសកល៖ ផ្លូវវិនិយោគសម្រាប់យុគសម័យពាណិជ្ជកម្មថ្មី» ដែលជាផ្នែកមួយនៃទិវាវិនិយោគ និងភាពជាដៃគូ ក្រោមប្រធានបទ «អនាគតនៃឧស្សាហូបនីយកម្ម – បញ្ញាសិប្បនិម្មិតជាកត្តាផ្លាស់ប្ដូរដ៏សំខាន់»។

កិច្ចពិភាក្សាជាន់ខ្ពស់នេះ បានពិនិត្យវាយតម្លៃលើវិធី ដែលប្រទេសកំពុងអភិវឌ្ឍន៍អាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មសកល ភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិតជាដើម។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រទេសតូចៗដូចជាប្រទេសកម្ពុជា គឺជាប្រទេសគាំទ្រពហុភាគីនិយម និងសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ជាមូលដ្ឋានសម្រាប់ការចូលរួមប្រកបដោយសមធម៌ក្នុងខ្សែចង្វាក់តម្លៃសកល។

...

លោកបណ្ឌិតសភាចារ្យ ក៏បានឆ្លៀតលើកឡើងអំពីជម្លោះព្រំដែនកម្ពុជា-ថៃ និងលម្អិតអំពីការបិទព្រំដែនឯកតោភាគីរបស់ប្រទេសថៃ ដែលប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ផងដែរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print