ពលរដ្ឋ ៖ ម្ចាស់ឡានស្លាកលេខ 7171 ក្រុមហ៊ុនល្បីឈានមុខគេមួុយ (ថៅកែកាហ្វេ) ល្បីទៀតហើយ !

ចែករំលែក៖

ភ្នំពេញ ៖ តាមបណ្តាញសង្គមពលរដ្ឋបានលើកឡើងថា ៖ ខ្ញុំសូមផ្តាំទៅលោកឧកញ៉ា ម្ចាស់ឡានស្លាកលេខ 7171 ជួយលួងអង្គរក្ស២នាក់របស់លោកផង ព្រោះអាចពួកគាត់ដេកមិនលក់យប់នេះ ព្រោះតែទទួលរងការជេរប្រមាថខ្លាំងពេក នៅតាមបណ្តាញសង្គមនៅថ្ងៃនេះ។

ពលរដ្ឋ បន្ត ខ្ញុំជឿថា លោកឧកញ៉ា ដែលមានលុយរាប់លាន ហើយដឹកនាំក្រុមហ៊ុនល្បីឈានមុខគេមួុយ (ថៅកែកាហ្វេ) ច្បាស់ជាមិនឲ្យអង្គរក្សរបស់លោក ធ្វើយ៉ាងដូច្នេះឡើយ។ 

សូមជួយអប់រំ និងតម្រង់ទិសពួកគាត់ផង ដោយខ្ញុំបារម្ភថា ពួកគាត់អាចនាំទុក្ខទោសដល់លោកនៅថ្ងៃណាមួយ បើពួកគាត់ប្រើអំណាចខុសរបៀបបែបនេះ (ឧទាហរណ៍: ពួកគាត់ការពារមេពេក ហើយជ្រុលដៃប្រើហិង្សា និងបទល្មើសណាមួយដាក់រាស្រ្តតាមផ្លូវ តើគិតយ៉ាងណា?) 

ខ្ញុំមិនដឹងថា តើកន្លងទៅអង្គរក្សទាំង២នាក់នេះ   ធ្វើឲ្យប៉ះសតិអារម្មណ៍ពលរដ្ឋធ្វើដំណើរយ៉ាងណាឡើយ ព្រោះតែការប្រើអំណាចការពារមេបែបនេះ។ 

សូមរួមគ្នា លើកតម្កើងសីលធម៌ នៃការបើកបរ  នោះសង្គមជាតិយើង ទទួលបានសេចក្តីសុខ ហើយចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សា ។

សូមបញ្ជាក់ថា ៖ ម្ចាស់ រថយន្ត ឈ្មោះ ធាង ទ្រី អាយុ ៥៣ឆ្នាំ ជាថៅកែកាហ្វេ មិនមែន ជា ឧត្ដម មន្ត្រី ទេ ដូច្នេះ សូមបងប្អូន កុំ យល់ច្រលំ ថា រថយន្ត នោះ ជា រថយន្ត អ្នកមាន អំណាច ។  អ្នកមាន អំណាច បច្ចុប្បន្ន ល្អៗណាស់ គេ មិន ធ្វើ ទង្វើ អាក្រក់ តាមដងផ្លូវបែបនេះទេ ។  

សូម សមត្ថកិច្ច អញ្ជើញ អង្គរក្ស លោក ធាង ទ្រី មក សាកសួរ ផង ផ្ទះ នៅ ព្រែក ប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ    

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print