បុរសម្នាក់ជិះម៉ូតូទៅបុកពីក្រោយរថយន្តដឹកទំនិញធន់ធំចតលើចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញធន់ធំចតស្ងៀមនៅលើចិញ្ចើមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង១២:១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ខែវិច្ចិការ ឆ្នាំ២០២៥ ស្ថិតនៅលើវិថីចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FUSO ពណ៌ទ្រេអុី ដឹកទំនិញធន់ធំមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3C-2256បានបើកយកមកឈប់ចតនៅលើចិញ្ចើមផ្លូវវេងស្រេង ខណះម្ចាស់ចុះទៅទិញអីហូបមួយភ្លែត ភ្លាមនោះដែរ ស្រាប់តែគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកមួយគ្រឿងម៉ាក ហុងដា ស្គុបពីរពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1BQ-8556 ធ្វើរដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវចោមចៅ​ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលជិះមកដល់ចំណុចដែលកើតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរត្រូវបានពលរដ្ឋជួយទាក់ទងទៅរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកឯ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print