ក្រសួង​មហាផ្ទៃ​ ចេញសេចក្តីច្រានចោលបទអត្ថាធិប្បាយរបស់គេហទំព័រ CNA

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​មហាផ្ទៃ​ ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច» ក្រៅពីនេះ CNA ក៏បាន អះអាងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនមតិសាធារណជាតិ និងអន្តរជាតិមេត្តាជ្រាបដូចខាងក្រោម ដើម្បីជៀសវាងការភាន់ច្រឡំ៖

១. ការធ្វើអត្ថាធិប្បាយ ដែលនិពន្ធឡើងតាមអារម្មណ៍ និងទស្សនៈនយោបាយ របស់ ឈ្មោះ Nirmal Ghosh គឺជាការធ្វើមូលវិចារដោយមិនឆ្លុះបញ្ចាំងពីការពិត និងការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចអន្តរជាតិឡើយ។ ថ្វីត្បិតតែប្រទេសកម្ពុជា បាននិងកំពុងប្រកាន់គោលការណ៍ប្រឆាំងដាច់ខាត គ្រប់ឧក្រិដ្ឋកម្មឆ្លងដែនតាំងតែពីដើមរៀងមក ផ្ទុយទៅវិញមិនត្រឹមតែកម្ពុជាទេដែលជាប្រទេសរងគ្រោះ ដោយបទល្មើសឆ្លងដែនគ្រប់ប្រភេទដែលបាននិងកំពុងកើតមានពាសពេញតំបន់ និងសកលលោក សូម្បីតែ ប្រទេសអភិវឌ្ឍន៍ ក៏កំពុងប្រឈមដោះស្រាយ និងបង្ក្រាបបទល្មើសដូចគ្នានេះដែរ។ ប្រការនេះ គេហទំព័រ CNA ខ្លួនឯង ក៏ធ្លាប់បានផលិតវីដេអូឯកសារស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ប្រកបដោយវិជ្ជាជីវៈដែលបានលាតត្រដាង ពីទិដ្ឋភាព នៃប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ថាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែនមួយដ៏ធំក្នុងតំបន់។

២. ដោយហេតុថា ឧក្រិដ្ឋកម្មឆ្លងដែនគឺជាឧក្រិដ្ឋកម្មដែលគ្មានប្រទេសណាតែឯងអាចមានលទ្ធភាព លុបបំបាត់បាន ហេតុនេះហើយទើបកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ នូវកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធ នៃបណ្តាប្រទេសជាមិត្តពីគ្រប់សមត្ថកិច្ច ជាក់ស្តែង លទ្ធផលដែលសម្រេចបានកន្លងមកគឺជាផ្លែផ្កានៃ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមការងារនៃប្រទេសជាដៃគូ (TASK FORCE) រួមមាន FBI សហរដ្ឋអាម៉េរិក ជប៉ុន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ សិង្ហបុរី ជាដើម។ល។ បទអត្ថាធិប្បាយដែលបានលើកឡើងខាងលើ មិនត្រឹមតែប៉ះពាល់ ដល់កម្ពុជាទេ តែប៉ះពាល់ដល់ក្រុមការងារនៃប្រទេសជាដៃគូ (TASK FORCE) ថែមទៀត ដែលក្នុងនោះកម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងជិតស្និទ្ធបំផុត។

៣. គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់កម្ពុជា មានផែនការសកម្មភាពទាំងរយៈពេលខ្លី និងរយៈពេលវែងយ៉ាងជាក់លាក់ក្នុងការអនុវត្តគោលការណ៍របស់ រាជរដ្ឋាភិបាលស្តីពីប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ប្រកបដោយឆន្ទៈមោះមុត ស្របតាម ច្បាប់ជាតិ និងអន្តរជាតិ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ មានជនបរទេសសរុបចំនួន២៨៣នាក់ ត្រូវបានចាប់ខ្លួន និង៧៧បណ្តេញចេញពីកម្ពុជា។ ក្នុងឆ្នាំ២០២៤ មានជនបរទេសសរុបចំនួន២,៩៨២នាក់ ត្រូវបានចាប់ខ្លួន និង បណ្តេញចេញពីកម្ពុជា។ ជាពិសេសនៅឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាចំនួន២៤លើក។ ក្នុងនោះតាមការស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់ចំនួន១៣លើក និងតាមកិច្ច សហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសចំនួន១១លើក ឃាត់ខ្លួនជនបរទេសសរុបចំនួន១,៨៥៩នាក់ និង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១១ករណី និងបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងមុខ សញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសម្តងទៀតសរុបចំនួន១៤៨នាក់។

...

៤. ថ្វីត្បិតតែទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះក្តី ប៉ុន្តែសមត្ថកិច្ចកម្ពុជានៅតែខិតខំ បន្តកិច្ចប្រតិបត្តិការ របស់ខ្លួនជាប់ជាប្រចាំ ដោយចាត់ទុកថាការងារនេះជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិ ខ្លួនផង និងសម្រាប់ប្រជាពលរដ្ឋរងគ្រោះនៃបណ្តាប្រទេសអន្តរជាតិជាមិត្ត ដែលកំពុង ផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចកម្ពុជាផង៕ដោយ​៖តារា​  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print