ខេត្តកំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ និង លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានដឹកនាំជំនាញចូលរួមស្តាប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារជំនាញកសាងកម្លាំង ទំនាក់ទំនងកិច្ចការ សាធារណៈ លេខាធិការដ្ឋាន ហិរញ្ញវត្ថុ អធិការកិច្ចនិងយេនឌ័រឆ្នាំ២០២៥និងទិសដៅការងារ ឆ្នាំ២០២៦ តាមប្រព័ន្ធ Video Coference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ចាត់ចែងការងាររដ្ឋបាល និង លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង ទទួលផែនការងារ និតិកម្ម អធិការកិច្ច និងយរនឌ័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ក្នុង កិច្ច ប្រជុំ នេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន-អនុប្រធានមន្ទីរកសាងកម្លាំង,លោកនាយការិយាល័យ ចំណុះមន្ទីរកសាងកម្លាំង,លោកប្រធាន-អនុប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ,លោកនាយការិយាល័យ ចំណុះមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ,លោកនាយការិយាល័យអធិការកិច្ច,លោកនាយការិយាល័យហិរញ្ញវត្ថុ,លោកនាយ-នាយរងលេខាធិការដ្ឋាន និងប្រធានក្រុមការងារយេនឌ័រ ស្ថិតនៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕












