បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ធុន​ដ្រាជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៣គ្រឿង​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ពី​ក្រោយ​បណ្តាល​ឲ្យរងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​ ធុន​ដ្រា មួយ​គ្រឿង​បានបេីក​ជ្រុល​ទៅ​បុក​ម៉ូតូ​៣គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ពី​ក្រោយ​បណ្តាល​ឲ្យរងការ​ខូចខាត​និង​មនុស្ស​រងរបួស​តិចតួច​ ។
​  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩និង​៥០នាទី​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ នៅចំណុច​ភ្លើងស្តុប​ទួល​ទំពូង​ ផ្លូវ​ម៉ៅសេទុង កែង​ផ្លូវ​១៦៣​ សង្កាត់​បឹងកេងកង​ទី​៣​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា​ មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​ម៉ូតូ​បី​គ្រឿង​ក្នុង​នោះ​មាន​ម៉ាក​ ហុងដា​ឌ្រីម​២គ្រឿង​ និង​ម៉ូតូ​ម៉ាក​ស្គូពី​ពណ៌​ស​មួយ​គ្រឿង​ ជិះ​ដោយ​បុរស​ស្រី្ត៦នាក់​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​បានឈប់​ម៉ូតូ​រង់ចាំ​ភ្លើង​ពណ៌បៃតង ហេីយ​គាប់​ជួន​ពេល​នោះ​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​បេីក​រថយន្តម៉ាក​ ធុន​ដ្រា ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2Y-8238 ក្នុង​ទិសដៅ​ស្រប​គ្នា​ជាន់ហ្រ្វ័ង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​បី​គ្រឿង​ទាំង​កំរោល​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ម៉ូតូ​ទាំង​៣គ្រឿង​ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី​ទាំង​៦នាក់​នោះ​របួស​រលាត់​ដៃ​ជើង​តិចតួច​មិន​បានទៅ​មន្ទីរពេទ្យ​នោះ​ទេ​  ។
​  ករណី​នេះ​ផង​ដែរ​ ភាគី​ខាង​រថយន្ត​បានចុះ​ទៅ​សម្របសម្រួល​គ្នា​ជាមួយ​ខាង​ម៉ូតូ​ភ្លាមៗ​ ដោយ​សងសំណង់​ចំនួន​១៦០ដុល្លារ​ទៅ​ភាគី​ម៉ូតូ​ទាំង​៣គ្រឿង​ បញ្ចប់​រឿង​តែ​ម្តង​  ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print