រថយន្ត​២គ្រឿង​បេីក​កៀរ​គ្នា​រងការ​ខូចខាត​ ភាគីទាំងពីរ​និយាយ​យក​ហេតុ​ផល​ត្រូវ​រៀង​ៗខ្លួន​

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​nissan navara បេីក​កៀរ​រថយន្ត​ ford raptors រងការ​ខូចខាត​ ភាគីទាំងពីរ​និយាយ​យក​ហេតុ​ផល​ត្រូវ​រៀង​ៗខ្លួន​ ។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៤០នាទី​យប់​ ថ្ងៃ​ទី​២៦ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ជិត​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ផ្លូវ​២១៧​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ ford raptors ពណ៌​ប្រផេះ​ ពាក់​ពណ៌​ប្រផេះ​ ភ្នំពេញ​ 2BP 2102 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ២១៧ទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​ហួស​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​បន្តិច​ ក៏ស្រាប់​តែ​បុរស​២នាក់​រួម​ទាំង​អ្នក​បេីក​បរ​ បានបេីក​រថយន្តម៉ាក​ nissan navara ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BY 3298 បានបេីក​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ ហើយ​បានវ៉ា​ខាង​ស្តាំ​ ក៍ជ្រុល​ទៅ​កៀរ​និង​រថយន្ត​ ford raptors បណ្តា​ល​ឲ្យខូច​ខាត​ធ្លាក់​កាង​មុខ​ ចំនែក​រថយន្ត​ nissan navara វិញ​ខូចខាត​ត្រគាក​ក្រោយ​ចំហៀង​ខាង​ឆ្វេង​តិចតួច​ តែ​ក្នុង​ហេតុការណ៍​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ ។

​ ក្រោយ​ពេញ​កេីត​ហេតុ​ ដោយ​សារ​មាន​ការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ ភាគី​ខាង​រថយន្ត​nissan បានជួយ​ចេញ​ថ្លៃ​ការ​ជួសជុល​ឲ្យ​ខាង​រថយន្ត​ ford raptors បញ្ចប់​រឿង​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print