កម្លាំងជំនាញ ចុះ​បង្ក្រាប​បទល្មើសជលផល និងពង្រឹងការអនុវត្តច្បាប់ នៅក្នុងភូមិសាស្ត្រ​ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​៖​ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីលោករដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការចូលរួម​ពីកម្លាំងគណៈកម្មការសហគមន៍នេសាទបឹងក្រពិត សហការជាមួយ​កម្លាំង​យោធាភូមិភាគ២ និងកម្លាំងគណៈបញ្ជាការឯកភាព​រដ្ឋបាល​ស្រុកអូររាំងឪ សរុបចំនួន១៤នាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ ដោយបានរុះរើ បំផ្លាញចោល​ឧបករណ៍​នេសាទស្បៃមុងខុសច្បាប់ ស្មើ១ករណី រួមមាន ៖ លូស្បៃមុង ៨មាត់ របាំងស្បៃមុង ១២០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៦៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់៤៥គីឡូក្រាមទៅបឹងធម្មជាតិវិញ ។

...

ទន្ទឹមនឹងនោះដែរ ក្រុមការងារពាក់ព័ន្ធទាំងអស់ នឹងបន្តទិសដៅត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តា​ស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជា​នេសាទសូមបញ្ឈប់​ការនេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print