ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យខណៈជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តបុកកាលវេលាម៉ោង៦និង៣១នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះ ភេទប្រុស អាយុប្រហែល ២២ ឆ្នាំ រងរបួស ផុងថ្ងាស (សន្លប់បាត់បង់ស្មារតី)។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខបណ្តាយមានជ័យ 1K 3479 ធ្វេីដំណេីរតាមបណ្តោផ្លូវជាតិលេខ៣ក្នុងទិដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វេីដំណេីមកពីក្រោយជ្រុលបុកបណ្តាលឱ្យអ្នកជិះម៉ូតូដួលងរបួសធ្ងន់ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕
ដោយ៖សុខាសែនជ័យ










