ខេត្តស្វាយរៀង: កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិតបានដាក់គោលដៅ អនុវត្តន៍ ត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។
នគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះ បូរ ពៅ អាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិព្រែកប្រសព្វ ឃុំរកាធំស្រុកឆ្លូង ខេត្តក្រចេះ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានចុះដាក់គោលដៅអនុវត្តន៍ ត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ ស្ថិតនៅភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត និងបានត្រួតពិនិត្យលើម៉ូតូ១គ្រឿងម៉ាក់Excerterពណ៌ផ្កាឈូក គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ រួចក៏ធ្វើការត្រួតពិនិត្យស្រាប់តែប្រទះឃើញកាំបិតកែច្នៃ១ដើមនៅក្នុងឃ្លុបម៉ូតូ។
ប្រភពដដែលបន្តថា ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងធ្វើតេស្តរកសារធាតុញៀន គឺវិជ្ជមាន(+) ព្រមទាំងដកហូត វត្ថុតាងកាំបិត០១ដើមម៉ូតូ០១គ្រឿងម៉ាកអិចសាយទ័រ គ្មានស្លាកលេខ (បិទស្គុតពណ៌ផ្កាឈូក)។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលក្រុងបាវិតបានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន










