អន្តរជាតិ ៖ ថ្ងៃទី ២៦ ខែវិច្ឆិកា កងកម្លាំងប្រដាប់អាវុធហ្គីណេ-ប៊ីស្សូបាន ចេញសេចក្តីថ្លែងការណ៍តាម កញ្ចក់ទូរទស្សន៍ជាតិថា ផ្នែកយោធា បាន “កាន់កាប់ អំណាច គ្រប់គ្រងរដ្ឋ ទាំងស្រុងហើយ ” ដើម្បីឆ្លើយតបនឹង ” ទង្វើរបស់ អ្នកនយោបាយ មួយ ចំនួន ដែលប៉ុនប៉ងបំផ្លាញស្ថិរភាពជាតិ”។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី និងរដ្ឋសភាហ្គីណេ-ប៊ីស្សូ បាន ចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី ២៣ ខែវិច្ឆិកា លោក Umaro Sissoco Embalo បានឈរឈ្មោះបោះឆ្នោត ដើម្បីស្វែងរកការបន្តអាណត្តិ។
ប្រព័ន្ធសាព័ត៌មានហ្គីណេ-ប៊ីស្សូបានផ្សាយដំណឹងថា នៅវេលាម៉ោង ១៣ ថ្ងៃទី ២៦ ខែវិច្ឆិកា ស្នូរកាំភ្លើងបានបន្លឺឡើងជាញឹកញាប់ នៅក្បែរទីស្តីការប្រធានាធិបតី បន្ទាប់មក កងកម្លាំងក្នុងឯកសណ្ឋានយោធា បាន គ្រប់គ្រង ផ្លូវថ្នល់សំខាន់ៗដែល ឆ្ពោះទៅកាន់ទីស្តីការប្រធានាធិបតី៕
...










