ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែននៅចន្លោះបង្គោល៤២-៤៧ និងចន្លោះបង្គោល៥២-៥៩ ដែលក្រុមបច្ចេកទេសចម្រុះព្រំដែនកំពុងធ្វើជាបទពិសោធន៍ក្នុងការបន្តធ្វើនៅកន្លែងផ្សេងៗទៀត = ដោយមិនបាច់អន្តរាគម៍ពីខាងក្រៅទេ ឲ្យតែគូភាគីគោរពច្បាប់ដោយស្មោះត្រង់ជាមួយគ្នា។
២- អាទាស់តាមផ្តន្ទាថ្នាក់ដឹកនាំប្រទេសកម្ពុជា = វាជ្រើសរើសយកចំណុចរសើបមួយចំនួនមកនិយាយលែបខាយ ឌឺដង និងវាយប្រហារមកលើថ្នាក់ដឹកនាំ ទៅតាមចិត្តចង់របស់វា។
៣- អាទាស់ស្អីក៏ចេះដែរបច្ចេកទេសផែនទីមិនដែលបានរៀនតែនិយាយរុយដូចចេះណាស់
= តែធាតុពិតអត់មានចេះពីរៀនទេ បានចេះពីការស្មានៗ?
៤- ការបោះបង្គោលបណ្ដោះអាសន្នចន្លោះបង្គោល៥២-៥៩នៅបាត់តំបងនិងខេត្តចាន់បុរីត្រូវបានបញ្ចប់ទាំងស្រុងហើយ = បានបង្គោល១៦៦បង្គោលចម្ងាយ៨,៣គម។
៥- កុំយល់ច្រឡំថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនបានកាត់កោះត្រល់ឲ្យទៅវៀតណាមទេ = គឺអគ្គទេសាភិបាលបារាំងលោកប្រេវីយេទេតើដែលបានចេញសារាចរណ៍លេខ៨៦៧API ចុះថ្ងៃទី៣១មករា១៩៣៩ កាត់កោះត្រល់ឲ្យស្ថិតនៅក្រោមរដ្ឋបាលកូសាំងស៊ីនហើយក្រោយមកក៏បារាំងបានប្រគល់ដែនដីកូសាំងស៊ីនរួមទាំងកោះត្រល់ឲ្យស្តេចបាវដាយនៃអណ្ណាមនាថ្ងៃទី៥មិថុនា១៩៤៩។
៦- ចេះតែថាសៀមយកបានមួយកន្លែងហើយមួយកន្លែងទៀត តើនៅកន្លែងណាខ្លះបញ្ជាក់ឲ្យច្បាស់មក = អ្នកនាំពាក្យក្រសួងការពារប្រទេសនិយាយមិនជឿទេ ចូលចិត្តរបស់មិនពិត?
៧- សកម្មភាពរបស់ខ្មែរក្រហមមិនហៅថាជាការតស៊ូទេ = តែជាការបំផ្លាញជាតិខ្មែរ។
៨- ក្នុងការវាស់វែងនិងបោះបង្គោលព្រំដែនគេយកផែនទីផ្លូវការដែលអន្តរជាតិធ្លាប់ទទួលស្គាល់ = គេមិនយកផែនតាមមាត់ថារបស់មនុស្សក្រៅផ្លូវការនិងគ្មានភារកិច្ចទេ។
៩- មិនមែនសហរដ្ឋអាមរិកធ្វើឲ្យសៀមចាញ់កម្ពុជាទេ = តែគឺនយោបាយមេដឹកនាំសៀមធ្វើឲ្យសៀមចាញ់ប្រៀបកម្ពុជាដែលអនុវត្តនយោបាយលោភលន់និងរំលោភច្បាប់។
១០- សៀមទាមទារឲ្យមានការដោះស្រាយបញ្ហាតាមយន្តការទ្វេភាគី = តែចំពោះការសើបអង្កេតនិងស្រាវជ្រាវបញ្ហាចោទមីនថ្មីសៀមធ្វើតែតាមយន្តការឯកតោភាគីតាមរយៈសារព័ត៌មានប៉ុណ្ណោះដោយបោះបង់ចោលយន្តកាទ្វេភាគី ៕
ដោយ ៖ សិលា










