ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៨៣៧ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែល មានជនជាប់ពាក់ព័ន្ធជាជនជាតិវៀតណាមចំនួន៥នាក់(គេចខ្លួន២នាក់) ត្រូវបានតំណាងអយ្យការដាក់ឱ្យ ស្ថិតនៅក្រោមការពិនិត្យពីបទៈឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) និង សម គំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចផ្ទះលេខៈF23 ក្នុងបុរីលី ចូវ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមមាត្រា ៣៧៧ មាត្រា ៣៧៨ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិវៀតណាមដែលមានខ្លួន ចំនួន៣នាក់ដូចខាងលើ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តស្វាយរៀង ដោយឡែកជនត្រូវ ចោទជាជនជាតិវៀតណាមដែលបានរត់គេចខ្លួនចំនួន២នាក់ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖តារា










