សាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនសង្ស័យចំនួន ០៩ នាក់ ពាក់ព័ន្ធករណីរំដោះជនជាប់ចោទពីបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការលើ សំណុំរឿងពាក់ព័ន្ធករណី លួចរត់, ទិញ លក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប៉ុនប៉ងឃាតកម្ម ពី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបង្កដោយជនសង្ស័យ ចំនួន ០៩ នាក់ រួមមាន៖ ជនសង្ស័យឈ្មោះ ផាម វ៉ាន់បាវ (PHAM VAN BAO) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ វៀតណាម, ជនសង្ស័យឈ្មោះ ឡេ វាំងថិនហ្វុង (LE QUANG THANH) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម, ជនសង្ស័យឈ្មោះ ចឹង ថាញ់ហឹង (TRAN THANH HUNG) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម, ជន សង្ស័យឈ្មោះ យឿង ហុកដាក (DUONG PHUC DAT) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម, ជនសង្ស័យ ឈ្មោះ ង្វៀង វ៉ាន់សឺង (NGUYEN VAN SON) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម, ជនសង្ស័យឈ្មោះ ង្វៀង ធីហាយវ៉ាន់ (NHUYEN THI HAI VAN) ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម, ជនសង្ស័យឈ្មោះ កែវ សុធី ហៅ ថាន់ហ្វុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ជនសង្ស័យឈ្មោះ ស៊ីន ហៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យឈ្មោះ យឿង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួន) ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យជាជនជាតិវៀតណាមចំនួន ០៧ នាក់ (គេចខ្លួនចំនួន ០១ នាក់) និងជនជាតិខ្មែរចំនួន ០២ នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៦៩៧ អ.យ.យ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីបទ ផ្តើមគំនិត ក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, លួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ជនបរទេស), ទិញ លក់អាវុធដោយគ្មានការអនុញ្ញាត (ជនបរទេស), សមគំនិតក្នុងអំពើទិញលក់អាវុធដោយគ្មានការអនុញ្ញាត (ជនបរទេស), ផ្តល់មធ្យោបាយលួចរត់មានស្ថានទម្ងន់ ទោស, ប៉ុនប៉ងឃាតកម្ម និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបរិវេណសាលាដំបូង ខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៧, មាត្រា ២៨, មាត្រា ២៩, មាត្រា ១៩៩, មាត្រា ២១៨, មាត្រា ៥៦០, មាត្រា ៥៦៤ និងមាត្រា ៥៦៦ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា ៨, មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ ។

...

អាស្រ័យដូចបាសនជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ដោយ​’តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print