លោក ប៉ា សុជាតិវង្ស ៖ ព្រះពុទ្ធសាសនាបានដើរតួនាទីដ៏សំខាន់នៅក្នុងសង្គម អប់រំមនុស្សឲ្យប្រព្រឹត្ដតែអំពើល្អ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា  សុជាតិវង្ស ៖ ព្រះពុទ្ធសាសនា បានដើរតួនាទីដ៏សំខាន់នៅក្នុងសង្គម  អប់រំ មនុស្ស ឲ្យប្រព្រឹត្ដ តែអំពើល្អ ។ ពិសេសអប់រំផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងព្រាន់ប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែ អំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហឹង្សា ប្រកបដោយ សន្ដិភាពយុត្ដិធម៌ ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់បែបនេះ ខណៈលោកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រកាសតែងតាំងព្រះចៅអធិការវត្តនិរោធរង្សី ប្រគេនព្រះអគ្គញាណ ស្រេង សុខា និងគ្រូសូត្រស្តាំ ឆ្វេង នៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការប្រកាសតែងតាំ ព្រះអគ្គញាណ ស្រេង សុខា ជាព្រះចៅអធិការវត្តនិរោធរង្សី នាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអណាចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈាន ទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។

លោកបន្តថា យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អផ្តល់ឲ្យសង្គមយើងទាំងមូលបង្កលក្ខណៈងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាមសភាពការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ឲ្យដឹងថា ខណ្ឌច្បារអំពៅ មាន ២៤វត្ត ក្នុងនោះគណៈមហានិកាយ ចំនួន ២២វត្ត និងគណៈធម្មយុត្តិកនិកាយ ចំនួន ២វត្ត ព្រះសង្ឃសរុប ១២៤១អង្គ ។ ដោយឡែក វត្តនិរោធរង្សី មានព្រះសង្ឃសរុប ចំនួន ៨៨អង្គ គណៈកម្មការវត្ត អាចារ្យវត្ត ១៩នាក់ សីលវ័ន្ត សីលវត្តី ៦នាក់ និស្សិត សិស្ស ស្នាក់នៅ ចំនួន ១០នាក់ ។

លោក អ៊ាង ស៊ីផាន បានបន្តថា អ្វីដែលជាមោទនភាព និងចាប់អារម្មណ៍នោះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធ ក្នុងខណ្ឌច្បារអំពៅ បានបំពេញតួនាទីយ៉ាង សកម្មក្នុងការលើកស្ទួយកិត្តិយសព្រះពុទ្ឋ សាសនា ឲ្យកាន់តែមានភាពថ្លៃថ្នូររុងរឿង ដោយការគោរពប្រតិបត្តិតាមព្រះ ពុទ្ធឱវាទ ដែលជាមាគ៌ាសន្តិភាពស្ងប់រំងាប់ បង់នូវភ្លើងទុក្ខ និងភ្លើងកិលេសផងទាំងពួង ជាមាគ៌ាប្រាសចាកអំពើហិង្សា ការបៀតបៀន ការប្រទូស្តរាយចំពោះជីវិត សត្វ ព្រមទាំងការអភិវឌ្ឍឲ្យមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ៕

 1 2 3 4 5 6 8

ដោយ៖ សំរិត

...

 11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print