ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស ៖ ព្រះពុទ្ធសាសនា បានដើរតួនាទីដ៏សំខាន់នៅក្នុងសង្គម អប់រំ មនុស្ស ឲ្យប្រព្រឹត្ដ តែអំពើល្អ ។ ពិសេសអប់រំផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងព្រាន់ប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែ អំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហឹង្សា ប្រកបដោយ សន្ដិភាពយុត្ដិធម៌ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់បែបនេះ ខណៈលោកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រកាសតែងតាំងព្រះចៅអធិការវត្តនិរោធរង្សី ប្រគេនព្រះអគ្គញាណ ស្រេង សុខា និងគ្រូសូត្រស្តាំ ឆ្វេង នៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការប្រកាសតែងតាំ ព្រះអគ្គញាណ ស្រេង សុខា ជាព្រះចៅអធិការវត្តនិរោធរង្សី នាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការរួបរួមសា
លោកបន្តថា យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់
លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ឲ្យដឹងថា ខណ្ឌច្បារអំពៅ មាន ២៤វត្ត ក្នុងនោះគណៈមហានិកាយ ចំនួន ២២វត្ត និងគណៈធម្មយុត្តិកនិកាយ ចំនួន ២វត្ត ព្រះសង្ឃសរុប ១២៤១អង្គ ។ ដោយឡែក វត្តនិរោធរង្សី មានព្រះសង្ឃសរុប ចំនួន ៨៨អង្គ គណៈកម្មការវត្ត អាចារ្យវត្ត ១៩នាក់ សីលវ័ន្ត សីលវត្តី ៦នាក់ និស្សិត សិស្ស ស្នាក់នៅ ចំនួន ១០នាក់ ។
លោក អ៊ាង ស៊ីផាន បានបន្តថា អ្វីដែលជាមោទនភាព និងចាប់អារម្មណ៍នោះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធ ក្នុងខណ្ឌច្បារអំពៅ បានបំពេញតួនាទីយ៉ាង សកម្មក្នុងការលើកស្ទួយកិត្តិ
ដោយ៖ សំរិត