ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួមទាំងសម្ភារះក្នុងនោះមួយចំនួនត្រូវបានអគ្គីភ័យលេបត្របាក់អស់ស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែខាងនិងសមត្ថកិច្ច កាលពីវេលាម៉ោង១២:៥៧ នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥ចំណុចជាប់ផ្លូវរថភ្លើងត្រឡោកបែក ស្ថិតនៅលើផ្លូវ ៥៩៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានហើយដឹងថានៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សេងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅឆេះចេញពីផ្ទះសិប្បកម្មលក់ឈើរមួយកន្លែងរួចបន្តឆេះរាលដាលទៅលើផ្ទះក្បែគ្នាផ្សេងៗទៀតអស់ជាច្រើនខ្នង ភ្លាមនោះដែរពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញបន្តសុំរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ដើម្បីបាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ
ក្រោយពីកម្លាំងជំនាញបាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងក្នុងនោះដែរមិនមានអ្នកស្លាប់និងរបួសនោះទេពោលគឺខូចខាតផ្ទះពលរដ្ឋអស់ជាច្រើនខ្នងរួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំតែប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










