ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក fordមួយគ្រឿង បើករយ៉ែថយក្រោយចេញពីក្នុងKTVមួយកន្លែងបណ្តាលឲ្យជ្រុលទៅបុករះម៉ូតូរុឺម៉ករួមទាំងមានសម្ភារះផ្លែឈើមួយចំនួនធំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៧ខែវិច្ចិការ ឆ្នាំ២០២៥ ចំណុចផ្សារនាគមាសស្ថិតនៅលើផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក ford ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AT-8209 បើកបរដោយបុរសម្នាក់ក្នុងនោះមាននារីម្នាក់ទៀតរួមដំណើរជាមួយបានបើករយ៉ែចេញពីក្នុងKTVមួយិន្លែងយីហោ (ដាប់ប៊ែលយូ ) យ៉ាងលឿនក៏ជ្រុលទៅបុករះម៉ូតូ និងរុឺម៉កនិងកង់បីឥណ្ឌា រួមទាំងផ្លែឈើរមួយចំនួនធំ ចំណែកឯរថយន្តបង្កបានផ្ទប់ជាប់និងរបងរងការខូចខាតយ៉ាងដំណំ រីឯម្ចាស់រថយន្តបានបើកទ្វាររត់ចូកន្លែង KTVវិញបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍ខណ្ឌទួលគោកចុះមកធ្វើការពិនិត្យនិងវាស់វែងយករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា។នៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










