កម្ពុជា-ប៉ូឡូញ​ ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព តាមរយៈកិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ

ចែករំលែក៖

រដ្ឋធានីវ៉ាសូវី៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានឱ្យដឹងនៅថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា៖​ លោកស្រី​ ជើង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាឌីស្វាហ្វ បារតូឆែ ហួស្តី (Władysław T. Bartoszewski) រដ្ឋលេខាធិការនៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ កាលពីថ្ងៃទី២៤ វិច្ឆិកាថ្មីៗនេះ​ បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣រវាងក្រសួងការបរទេសនៃ ប្រទេសទាំងពីរ។

សហប្រធានទាំងពីរបានស្វាគមន៍ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ មានផ្លែផ្កាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមកជិតប្រាំពីរទសវត្សរ៍ ជាពិសេស ការរីកចម្រើនគួរជា ពេញចិត្តលើវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន។ រដ្ឋលេខាធិការទាំងពីរបានកត់ សម្គាល់ដោយសេចក្តីសោមនស្សរីករាយចំពោះការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ដូចដែលបានឆ្លុះបញ្ចាំង តាមរយៈការរៀបចំជាទៀងទាត់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី វត្តមានរបស់ស្ថានកុងស៊ុលកិត្តិយស ប៉ូឡូញនៅរាជធានីភ្នំពេញ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់ អ្នកកាន់លិខិតឆ្លងដែនការទូត។ រដ្ឋលេខាធិការទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកប ដោយចីរភាព ដែលជាយន្តការដ៏សំខាន់មួយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ រវាងកម្ពុជានិងប៉ូឡូញ។ លោកស្រី​រដ្ឋលេខាធិការបានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្ររបស់ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះការចូលរួមចំណែករបស់ប៉ូឡូញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ និងសង្គមកម្ពុជា។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដោយបានពិភាក្សាគ្នាស៊ីជម្រៅលើប្រធានបទជាច្រើន រួមមានកិច្ចសហប្រតិបត្តិការនយោបាយ និង សេដ្ឋកិច្ច ជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ដូចជា ពាណិជ្ជកម្ម និងវិនិយោគសុខាភិបាល ទេសចរណ៍ អប់រំ កសិកម្ម និងកសិឧស្សហកម្ម វប្បធម៌ ឌីជីថលនីយកម្ម ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងការទទួលស្គាល់ ពីការរីកចម្រើនខ្លាំងក្នុងវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានកត់សម្គាល់នូវសក្តានុពលដែលនៅមាន និង បានឯកភាពស្វែងរកវិធីសាស្ត្រជាក់ស្តែងនានា ដើម្បីជំរុញការចូលរួមបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច តាមរយៈការរៀបចំកម្មវិធីដំណើរទស្សនកិច្ចពាណិជ្ជកម្ម និងវិនិយោគ ទាំងនៅក្នុងប្រទេស កម្ពុជានិងក្នុងប្រទេសប៉ូឡូញ នាពេលខាងមុខ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អាស៊ាន សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ តាមរយៈការផ្លាស់ប្តូរការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក។

សហប្រធានទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាក្តី កង្វល់រួម និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅ ក្នុងតំបន់និងអន្តរជាតិ តាមរយៈកិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ក្នុងកិច្ច ពិភាក្សានោះ លោកស្រី​រដ្ឋលេខាធិការក៏បានជម្រាបជូនអំពីការវិវត្តនៃស្ថានការណ៍ចុងក្រោយនៃបញ្ហា ព្រំដែនកម្ពុជា-ថៃ។ លោក វ៉ាឌីស្វាហ្វ បារតូឆែហ្វស្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយ ដោយសន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈការប្រើប្រាស់មធ្យោបាយ សន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងការរៀបចំទ្វេភាគី និងបានជំរុញភាគីទាំងពីរបន្តស្វែងរកសន្តិភាព និងសុខដុមរមនាយូរអង្វែង។

...

កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសកក់ក្តៅ និង ស្និទ្ធស្នាល ហើយសហប្រធានទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីជុំបន្ទាប់ នៅកម្ពុជា តាមកាលបរិច្ឆេទសមស្រប៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print