ខេត្តកំពង់ចាម៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម និងកម្លាំងមូលដ្ឋានរាជអាវុធហត្ថ ស្រុកកំពង់សៀម កាលពីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយឃាត់ខ្លួនបានជនសង្ស័យ បានចំនួន ០៤ នាក់ ។
ក្នុងការបង្ក្រាបករណីខាងលើ ជំនាញក៏បានរឹបអូសនូវវត្ថុតាង មាន៖ ម្សៅក្រាមពណ៍សថ្លាចំនួន ១០កញ្ចប់ ទម្ងន់ ១០.៨៦ ក្រាម ទូរសព្ទដៃចំនួន ០៥គ្រឿង ម៉ូតូ ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1GB -1750 និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន ។
...
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖តារា










