ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាឱ្យកម្លាំងនគរបាលជំនាញ​ និងខណ្ឌទាំង១៤​ ត្រូវបន្តពង្រឹងលើការងារដឹកនាំ ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានដាក់បទបញ្ជាឱ្យលោក-លោកស្រីស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌទាំង១៤ នាយការិយាល័យជំនាញព្រហ្មទណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ស្នងការ ​ជួន ណារិន្ទ បានថ្លែងថា​ ដោយយោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ លោកបានណែនាំឱ្យតាមបណ្តាខណ្ឌ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញគ្រប់គ្រងមុខសញ្ញាក្មេងទំនើងក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ត្រូវដឹកនាំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ភូមិសាស្រ្ត ក្នុងមូលដ្ឋានលើបញ្ហា ប្រឈមនៃបទល្មើសក្មេងទំនើង និងរាយការណ៍សុំគោលការណ៍ជូនជំនាញដើម្បីសហការដោះស្រាយឲ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក ស្នងការ ក៏បានបញ្ជាឱ្យប្រើប្រាស់កម្លាំងគ្រប់ជំនាញបង្កើនយកចិត្តទុកដាក់ចេញល្បាតត្រួតពិនិត្យនៅគោលដៅភូមិសាស្រ្តលើបញ្ហាប្រឈមប្រមូលផ្តុំដោយក្មេងទំនើង ដែលមានហានីភ័យបង្កបទល្មើស ដើម្បីទប់ស្កាត់និងបង្រ្កាប។

...

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក​ បានបញ្ជាក់ថា បទល្មើសក្មេងទំនើងត្រូវអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ និងមិនដកថយឡើយ ហើយបន្តសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវចូលរួមចេញសហការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print