សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យមានការស៊ើបអង្កេតលើការវាយប្រហារ ទូកគ្រឿងញៀនរបស់រដ្ឋបាលលោក Trump

ចែករំលែក៖

ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យចង់ពិនិត្យមើលថា តើការវាយប្រហារតាមទូកគ្រឿងញៀនរបស់រដ្ឋបាលលោក Trump បង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមឬអត់។ ជាមួយគ្នានេះដែរ វ៉េណេស៊ុយអេឡានឹងស៉ើបអង្កេតករណីវាយប្រហារលើទូកពីសំណាក់ អាមេរិកផងដែរ។

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ បានផ្សាយថា រដ្ឋសភាជាតិនៃប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៉ើបអង្កេតទៅលើករណីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យយោធាវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀននៅឯឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា និងនៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។
តាមទូរទស្សន៍រដ្ឋ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានថ្លែងថា ការស៉ើបអង្កេតនឹងពិនិត្យលើសេចក្តីរាយការណ៍របស់កាសែត Washington Post កាលពីថ្ងៃសុក្រ ដែលថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បញ្ជាឱ្យសម្លាប់មនុស្សទាំងអស់នៅលើទូកមួយក្នុងចំណោមទូកដែលត្រូវបានវាយប្រហារកាលពីខែកញ្ញា។ ការវាយប្រហារលើកទីពីរត្រូវបានអនុវត្ត ដើម្បីសម្លាប់អ្នករស់រានមានជីវិតពីរនាក់។ លោក Rodriguez បញ្ជាក់ថា «យើងនឹងស៉ើបអង្កេតយ៉ាងម៉ត់ចត់ ហើយស៉ីជម្រៅ» ដោយបន្ថែមថា ការិយាល័យរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា ក៏នឹងចូលរួមក្នុងកិច្ចការនេះផងដែរ។
សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនខែមកហើយ បានធ្វើយុទ្ធនាការវាយប្រហារដ៏សាហាវប្រឆាំងនឹងទូកដែលសង្ស័យជួញដូរគ្រឿងញៀន នៅក្នុងតំបន់។ លោក Maduro និងរដ្ឋាភិបាលរបស់លោកបានបដិសេធរាល់ការជាប់ពាក់ព័ន្ធណាមួយនៅក្នុងឧក្រិដ្ឋកម្ម ហើយចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំ ដោយសារតែចង់គ្រប់គ្រងទុនបម្រុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ របស់វ៉េណេស៊ុយអេឡា៕

...

រូប​ថត​: baotintuc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print