ខេត្តមណ្ឌលគិរី៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូឆ្លងស្ពានមុខផ្ទះក៏ដួលធ្លាក់បាក់.កស្លាប់កាលពីយប់ថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិ-ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បើតាមសម្តីលោកស្រី រស់ ភឿន អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឲ្យដឹងថា កាលពីល្ងាចប្តីរបស់គាត់បានទៅ ជួបគេហើយបែបមានការហូបស្រាហើយ ព្រោះជាទម្លាប់របស់គាត់រាល់ថ្ងៃរឿងហូបស្រា។ តែចាប់ពីពេលដែលគាត់ចេញទៅមិនបានឃើញគាត់មកវិញទេព្រោះគាត់បានដេកលក់លុះព្រឹកឡើងប្រហែលជាម៉ោង៦និង២០នាទីគាត់ក្រោកពីដេកក៏បានឃើញប្ដីរបស់គាត់ដួលម៉ូតូធ្លាក់ចូលណាំផ្លោះ ក្បែស្ពានមុខផ្ទះបាក់.កស្លាប់បាត់ទៅហើយ។
ប្រពន្ធជនរងគ្រោះឲ្យដឹងទៀតថា ប្តីរបស់គាត់ដែលបានបាត់បង់ជីវិតមានឈ្មោះ នៅ ថន អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរបិទស្រា មានកូន៥នាក់ ស្រី២ ប្រុស៣នាក់ ។
សមត្ថកិច្ចនគរបាលបានមកពិនិត្យនិងធ្វើកោសល្យវិច្ច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាជិះម៉ូតូដួលចូលទឹកណាំផ្លោះស្លាប់ពិតប្រាកដមែនក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ឦសាន