សមត្ថកិច្ចបង្ក្រាបទីតាំងខារ៉ាអូខេយីហោ មហាគ្រួសារ រកឃើញក្មេងស្រីប្រុស៦នាក់ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុង និងខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ ចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោឈ្មោះ មហាគ្រួសារ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះសម្ថកិច្ចឃាត់ខ្លួននុស្សចំនួន៦នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ខារ៉ាអូខេយីហោ មហាគ្រួសារ ចំណែក២នាក់ទៀតពាក់ព័ន្ធនិងករណីរួមភេទនៅក្នុងបន្ទប់ខារ៉ាអូខេ ដែលបញ្ជូនទៅខាងការិយាល័យប្រឆាំងការជួញដូរនៃស្នងការដ្ឋននគរបាលខេត្ត ។ ក្នុងពេលចុះឆែកឆេរនេះសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនមានថ្នាំញៀន ប្រដាប់ជក់គ្រឿងញៀន ព្រមទាំងស្រោមអនាម័យប្រើរួចថ្មីៗ និងមិនទាន់ប្រើមួយចំនួនទៀត ។

ជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀនទាំង៦នាក់នោះទី១-ឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅភូមិទី១ សង្កាត់ខ្សាម ទី២-ឈ្មោះ ប៉ាង សុភ័ត្រា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ទី៣-ឈ្មោះ ចេង ទិត្យចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ទី៤-ឈ្មោះ ស៊ិន ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ទី៥-ឈ្មោះ ម៉ន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង និងទី៦-ឈ្មោះ ជុំ យូសែប ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ។

ជនសង្ស័យទាំង៦នាក់នេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ចំណែក២នាក់ផ្សេងទៀតដែលនាំគ្នារួមភេទនៅក្នុងបន្ទប់ខារ៉ាអូខេ ក្រោយពីធ្វើការសាកសួរសមត្ថកិច្ចបានឲ្យត្រឡប់ទៅផ្ទះវិញ ។

សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពីរកឃើញថា ខារ៉ាអូខេយីហោ មហាគ្រួសារ នេះជាទីតាំងដែលជនសង្ស័យនាំគ្នាមកប្រើប្រាស់និងចែកចាយគ្រឿងញៀននៅតាមបន្ទប់ខារ៉ាអូខេ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដែលដឹកនាំប្រតិ្តបត្តិការនេះ សម្រេចបិទទ្វារបន្ទប់ខារ៉ាអូខេចំនួន៦បន្ទប់ជាបណ្តោះអាសន្នដើម្បីធ្វើការស្រាវជ្រាវបន្ត ។

ចំណែកឯកម្ចាស់ផ្ទះឈ្មោះ សៀង សុភ័គ្រ ត្រូវសមត្ថកិច្ចហៅទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែម្ចាស់ផ្ទះនេះគេចវេសមិនព្រមទៅបំភ្លឺជូនសមត្ថកិច្ចនោះទេ ។ ជានីតិវិធីបន្តក្នុងករណីដែលម្ចាស់ទីតាំងមិនទៅបំភ្លឺជូនសមត្ថកិច្ចនោះទេ សមត្ថកិច្ចនិងស្នើទៅស្ថាប័នអជ្ញាធរ ដើម្បីធ្វើដីការកោះហៅបន្តទៀត ។

សមត្ថកិច្ចបន្តថា ករណីនេះម្ចាស់ទីតាំងដែលកន្លែងកំសាន្តគឺមិនបានផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចនោះទេ មិនតែប៉ុណ្ណោះបានជេប្រមាថសមត្ថកិច្ចដោយពាក្យមិនសមរមទៀតផង ៕

1-2 1-3 1-4 1-5 1-6 1-7 1-8 1-1

ដោយ៖ ចន្ថា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print