នគរបាលស្រុកឱរ៉ាល់បង្ក្រាបយុវជន៤នាក់ចាត់ការតាមនីតិវិធីករណីប្រើអំពើហិង្សាដេញកាប់គេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៥ នេះថា យុវជនម្នាក់និងបក្សពួកដែលជាក្រុមក្មេងទំនើងប្រើអំពើហិង្សាត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី។។

ប្រភពខាងលើបានឲ្យដឹងថា អនុវត្ដតាមការបញ្ជាដឹកនាំពីលោកឧ​ត្ដមសេនីយ៍ទោ​ ឃឹម​សុកខៃស្នងការនគរបា​លខេត្ដកំពង់​ស្ពឺ​ កំលាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់​ ដឹកនាំដោយលោកវរសេនី​យ៍ឯក​ ប៊ុត​ ប៊ុនធឿន​ អធិ​ការនគរ​បា​លស្រុ​កឱរ៉ាល់​ បានបញ្ជាឱ្យផ្នែកព្រហ្មទ​ណ្ឌ​ស្រាវ ជ្រាវនិងបង្រ្កាបមុខស​ញ្ញាក្រុមក្មេងទំនើងបង្កហិង្សាដោយ ចេ​តនានៅចំណុចភូមិជំនាប់ ឃុំសង្កែសា​ទប ដេញវាយដេញកាប់បណ្តា​លឲ្យរបួសស្រាលមនុ​ស្ស​១​នាក់​មាន ឈ្មោះ​ សុក​ កញ្ញា​ ភេទប្រុស​ ដែលកំពុ​ង​តែជួបជុំបងប្អូនសាច់ញាតិ​ ។ 

មន្ត្រីនគរបាលខាងលើបានឲ្យដឹងថា ក្នុងប្រតិបត្ដិការជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន​៤​នាក់ និងដកហូតសម្ភារៈវត្ថុតាងរួមមានកាំបិតផ្គាក់ចំនួ​ន​២ដើម និងដំបងចំនួន២កំណាត់ ១. ឈ្មោះ ភាព សុភ័ក្រ ភេទប្រុស​ អាយុ​១៧​ឆ្នាំ រស់នៅភូមិគោក ឃុំស​ង្កែសា​ទ​ប ស្រុកឱរ៉ាល់, ២. ឈ្មោះ រដ្ឋា ឈុនណេ​ង ភេ​ទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅភូមិផ្សាកន្ទួត ឃុំស​ង្កែសាទប ស្រុកឱរ៉ាល់,៣. ឈ្មោះ កែវ រ៉ានុត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិផ្សាកន្ទួត ឃុំស​ង្កែសាទប ស្រុកឱរ៉ាល់និង៤.​ ឈ្មោះ ចាន់ វឌ្ឍនៈ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសា​ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ 

បច្ចុប្បន្នមុខសញ្ញាទាំង៤នាក់​ ត្រូវបានកម្លាំងនគរបាលស្រុកក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ព្រហ្មទណ្ឌ​ ចំណាត់ការតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print