ប្រជាពលរដ្ឋសង្កាត់ភ្នំពេញថ្មីមិនពេញចិត្តក្រុមហ៊ុនលាយបេតុងដែលបង្កការលំបាកដល់ពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋតែងតែប្រទះឃើញរថយន្តដឹកបេតុងរបស់ក្រុមហ៊ុន លាយបេតុងចំនួន២បានធ្វើសកម្មភាព បម្រើផលប្រយោជន៍របស់ខ្លួនយ៉ាង មមាញឹក តែបានបង្កឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន ។ រីឯអាជ្ញាធរខណ្ឌសែន សុខ កំពុងចាត់ការចំពោះក្រុមហ៊ុនទាំង ២នោះតាមច្បាប់ ។

ក្រុមហ៊ុនលាយបេតុងទាំង២នោះមានស្លាកយីហោ PTI Concrete និងក្រុមហ៊ុន មួយទៀតឈ្មោះ SRUN…មានទីតាំង ជាប់ផ្លូវលេខ១០១៩ នៅម្តុំទល់មុខមជ្ឈ មណ្ឌលកុមារគថ្លង់ (ខាងលិចឆៀងខាង ត្បូង) ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្រុមហ៊ុនមានរថយន្តដឹកបេតុង ក៏ មានរថយន្តខ្នាតធំដឹកថ្ម ចំណុះប្រហែល ៤០តោន ដឹកថ្មចូលក្នុងក្រុមហ៊ុនដែលជាហេតុធ្វើឲ្យផ្លូវនេះកាន់តែឆាប់បាក់ទ្រុឌទ្រោម ។

បញ្ហាដែលចោទខ្លាំងគឺ ខាងតំណាង ភាគីរបស់ក្រុមហ៊ុននេះ មិនគោរពច្បាប់មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរមូល ដ្ឋាន ក្នុងការប្រើប្រាស់យានយន្តដឹកទំនិញចេញចូលមិនខ្វល់ពីការប៉ះពាល់ដល់ផល ប្រយោជន៍សាធារណៈឡើយ ដោយគេបានធ្វើឲ្យកម្ទេចថ្មលាយជាមួយដីធ្លាក់គរស្ទើរតែពេញផ្លូវលេខ១០១៩ ត្រង់ចំណុចកែងផ្លូវលំចូលទៅទីតាំងរបស់ក្រុមហ៊ុននេះ ។

លោក ប៉ឹល កុសល អភិបាលនៃគណៈ អភិបាលខណ្ឌសែនសុខមានប្រសាសន៍ថា ករណីនេះលោកបានតែណែនាំឲ្យអភិបាលរងម្នាក់កាន់មុខជំនាញនេះចុះធ្វើការ ហើយ ។

លោក សាំង សុភវិចិត្រ អភិបាលរង ខណ្ឌសែនសុខទទួលបន្ទុកផ្នែកសាធារណៈ និងបរិស្ថានបានមានប្រសាសន៍ថា លោក បានចាត់ការដល់ឡានដឹកដី ថ្ម ខ្សាច់គ្រប់ប្រភេទដែលធ្វើអាជីវកម្មបើកបរអត់ច្បាប់ និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ។ លោកបន្តថា លោកនឹងចាត់ការដល់ក្រុម ហ៊ុនលាយបេតុងទាំង២នេះតាមបញ្ជា ណែនាំរបស់លោកអភិបាលខណ្ឌ ។

អភិបាលរងរូបនេះបានឲ្យដឹងថា មាន ក្រុមហ៊ុនមួយចំនួនរកស៊ីមិនគោរពច្បាប់ សោះ ហើយថា លោកបានកំពុងតែអនុវត្ត ចាត់ការដល់រថយន្តល្មើសច្បាប់ទាំងនេះ រាល់ថ្ងៃដែរ ។ លោកពន្យល់ថា ច្បាប់អាជីវ កម្មដែលសាលារាជធានីបានផ្ដល់ឲ្យគឺ រថយន្តធ្វើអាជីវកម្មដឹកខ្សាច់ ដី ថ្ម តម្រូវឲ្យមានការគ្របបិទបាំងឲ្យជិតមិនឲ្យហុយឬជ្រុះ ត្រូវលាងសម្អាតរថយន្តឲ្យស្អាតកង់ មុនពេលបើកចេញពីការដ្ឋានក្រុមហ៊ុនដី ថ្ម ខ្សាច់ទាំងនោះ ។ បំណែកពេលវេលា បើកបរចូលក្រុងត្រូវបានហាមឃាត់នៅ ចន្លោះម៉ោង៥ព្រឹកដល់ម៉ោង៩ព្រឹក និង ម៉ោង៤រសៀលដល់ម៉ោង៨យប់ដើម្បី បញ្ចៀសការកកស្ទះ ៕

m09-09-23-735x400 m09-09-24 m09-09-26 m09-09-25

ដោយ៖ ហេង នរិន្ទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print