មហាសេដ្ឋីប្រេងអាមេរិកស្នើរុស្ស៊ី និងOPEC កាត់បន្ថយការឃួងយកប្រេង

ចែករំលែក៖

មហាសេដ្ឋីប្រេងអាមេរិក លោក Harold Hamm ជាអ្នកនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីថាមពលអាមេរិក ប្រសិនបើ លោកដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតី បានអំពាវនាវដល់ រុស្ស៊ី និង OPEC កាត់បន្ថយការផលិតប្រេង ។

សារព័ត៌មាន Financial Times បានផ្សាយថា «ពេលនេះចាំបាច់ត្រូវតែឈានដល់កិច្ចព្រមព្រៀង » ការកាត់បន្ថយផលិតប្រេងនោះ ក្នុងគោលដៅធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ ជួយឲ្យប្រាក់ចំណេញរបស់លោក ក៏កាន់តែច្រើនផងដែរ ។ លោក Harold Hamm ជាប្រធានក្រុមហ៊ុនប្រេង Continental Resources ។
កាលពីខែកក្កដាកន្លងមក សារព័ត៌មានរ៉យទ័រ បានផ្សាយថា លោក Hamm អាចនិងក្លាយជារដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក ប្រសិនបើលោកដូណាល់ ត្រាំ ជាប់ឆ្នោត ។

នៅចុងខែកញ្ញានេះ នឹងមានកិច្ចប្រជុំអន្តរជាតិនៅក្នុងប្រទេសអាលហ្សេរី ស្តីពីថាមពលអន្តរជាតិ។ នៅទីនោះដែរ នឹងមានការប្រជុំក្រៅផ្លូវការ ស្តីពីការកាត់បន្ថយការឃួងយកប្រេង រវាងប្រទេស OPEC នឹងប្រទេសផលិតប្រេងជាច្រើនទៀត។

កាលពីដើមខែកញ្ញា រុស្ស៊ី និងអារ៉ាប៊ីសាអូឌិតបានព្រមព្រៀងកាត់បន្ថយការផលិតប្រេងក្នុងពេលខាងមុខ ៕

trum-dau-mo-my-keu-goi-nga-va-opec-giam-san-luong-khai-thac

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print