ក្រសួងយុត្តិធម៌ ចេញ សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីហិង្សាបង្កឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីហិង្សា ដែលបង្កឡើង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយស្ត្រីឈ្មោះ ស៊ុំ ហឿន (កំពុងត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ន) ដែលត្រូវបានគេស្គាល់ថាជាប្រពន្ធរបស់កងទ័ពមួយរូប និងស្ត្រីចំនួន ២រូប ផ្សេងទៀត ដែលក្នុងនោះរួមមាន ឈ្មោះ ទ្រី គីមមី និងឈ្មោះ រិន ណារិន (នៅក្រៅឃុំបណ្តោះអាសន្ន)។ ករណីខាងលើ បានកើតឡើងដោយសារជម្លោះពាក្យសម្តីទៅវិញទៅមករវាងជនបង្ក និងជនរងគ្រោះ រហូតឈានដល់ ការប្រើប្រាស់អំពើហិង្សា ហើយសាក្សីដែលនៅក្នុងអង្គហេតុខាងលើ ក៏ដូចជាភាគីជនបង្កខ្លួនឯងផ្ទាល់ បានទទួលស្គាល់ថា ភាគីជនបង្កជាអ្នកបង្កហិង្សាមុន នៅក្រោយពេលមានការជេរប្រមាថគ្នា។

ពាក់ព័ន្ធករណីខាងលើ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ មេត្តាជ្រាបថា បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយ នឹងត្រូវធ្វើការជំនុំជម្រះនៅពេលឆាប់ៗខាងមុខនេះ។ ក្រសួងយុត្តិធម៌កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ករណីនេះនឹងត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងស្របតាមនីតិវិធីច្បាប់ ជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print