តុលាការខេត្ត​កណ្ដាល​ សម្រេចឃុំខ្លួនក្មេងទំនើង៧នាក់ ពាក់ព័ន្ធករណីកាប់ជនរងគ្រោះបណ្ដាលដោយដាច់ក្បាលម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្ត​កណ្ដាល៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោកស្រី ឡូញ សុខខា​ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើក្មេងទំនើងចំនួន​ ៧នាក់ ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ បន្ទាប់ពីពួកគាត់បានប្រព្រឹត្តបទល្មើស ឃាតកម្ម ដោយកាប់ជនរងគ្រោះម្នាក់បណ្ដាលឲ្យដាច់ក្បាល និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកកៀនស្វាយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។

សូមជម្រាបជូនថា​ អ្នកនាំពាក្យអយ្យអមសាលាដំបូងខេត្តកណ្ដាល លោក ខា ដែនណា​ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្មេងទំនើងទាំង៧នាក់នោះ ម្នាក់ជាជនដៃដល់ឈ្មោះ កុល ដារ៉ុង អាយុ១៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម និងកាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត្ត»។ ខណៈ៦នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្ម និងសមគំនិតក្នុងអំពើកាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត្ត (កាំបិតផ្គាក់ និងដាវ)»។

គួររម្លឹកថា​ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ជនរងគ្រោះម្នាក់ ត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលឲ្យដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ភ្លាមនោះ នោះកម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវ យកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ ហ៊ាន សៀងហៃ, ឈ្មោះ ឆុន ឆាយ បានសារភាពថា ឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់។

...

ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះមួយកាំបិតផ្គាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print