បញ្ជី​ភាព​យន្ត​ឯកសារ​នៃគម្រោង​ “មើលភាព​យន្តល្បី​ៗ​តាម​រយៈអគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​”ឆ្នាំ​២០២៦​ ត្រូ​វបាន​ប្រកាស​

ចែករំលែក៖

ប្រទេស​ចិន​៖​ នាថ្ងៃ​ទី​២​ ខែ​ធ្នូ ​​ឆ្នាំ២០២៥នេះ​ សកម្មភាព​ប្រកាស​បញ្ជី​ភាព​យន្ត​ឯកសារ​នៃ​គម្រោង “មើលភាព​យន្តល្បី​ៗតាម​រយៈអគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​”ឆ្នាំ​២០២៦​ បាន​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ ភាព​យន្ត​ល្បី​ៗ​ចំនួន​៦២រឿង​បានបង្ហាញ​មុខ​ក្នុ​ង​សកម្មភាព​នេះ ដែលកត់​ត្រាពី​ស្លាកស្នាមនៃ​ការខិត​ខំ​តស៊ូ​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ក្នុង​យុគ​សម័យ​ថ្មី​និង​ការ​រួម​បញ្ចូល​គ្នាចម្រុះជាមួយ​អរិយធម៌​សកល​។ នេះបេីយោង​តាមការចេញផ្សាយ​របស់​សារព័ត៌មាន​ CCFR ។

លោក​ Shen Haixiong អនុរដ្ឋមន្រ្តីក្រសួង​ឃោសនាការនៃ​មជ្ឈិម​ចិន​និងជា​អគ្គ​នាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចូល​រួម​សកម្មភាព​ព្រម​ទាំង​ប្រកាសពី​បញ្ជី​ភាព​យន្ត​ឯកសារ​ឆ្នាំ​២០២៦​នៃ​អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​។

​ភាព​យន្ត​ឯកសាររបស់​អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនបាន​ក្លាយ​ទៅ​ជា​ “​នាម​ប័ណ្ណ​ភាព​យន្ត​ឯកសារ​”ដ៏​ល្បី​ឈ្មោះ​សម្រាប់​ផ្សព្វ​ផ្សាយអំពី​រឿង​រ៉ាវ​របស់​ប្រទេស​ចិន​ទៅ​កាន់​ពិភពលោក​និង​បង្ហាញ​ពី​សមិទ្ធផល​ក្នុង​យុគសម័យ​ថ្មី​របស់​ប្រទេស​ចិន​​។

...

ឆ្នាំ​២០២៦​ អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិននឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដោយ​ស៊ី​ជម្រៅ​បន្ថែម​ទៀតជាមួយ​បណ្តា​ភាគី​ ដើម្បី​រួម​គ្នា​បង្កើត​គម្រោង​សំខាន់ៗមួយ​ចំនួន​ដែល​​ប្រកប​ដោយ​ខ្លឹម​សារ​និង​អត្ថន័យ​​ដ៏​ជ្រាលជ្រៅ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print