ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េ មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានក៏រ៉េចង្កូតឡើងខឿនផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូដាក់ផ្សាយពាណិជ្ជកម្មបាក់មួយដើមរាបដល់ដីចំណែករថយន្តត្រូវបានត្រឡប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម2A-9248 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅ ក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតឡើងខឿនផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូដាក់ផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យបាក់មួយដើមចំណែកឯរថយន្តបង្កវិញក៏បានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ។ សំណាងល្អដែរមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះអ្នកបើករថយន្តបង្កក៏បានគេចចេញពីកន្លែងកើតហេតុ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










