ភ្នំពេញ៖ នារីជាកម្មកររោងចក្រម្នាក់រស់នៅបន្ទប់ជួលម្នាក់ឯងបានដេកស្លាប់នៅក្នុងបន្ទប់ដោយពុំដឹងពីមូលហេតុបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញអោយចុះមកពិនិត្យទៅលើសពកាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីបុរសជាប្តីបានឲ្យដឹងថា ដោយរូបគាត់បានទៅធ្វើការនៅឯខេត្តកោះកុងរីឯនារីរងគ្រោះជាប្រពន្ធស្នាក់នៅបន្ទប់ជួលតែម្នាក់ឯងប្រកបរបជាកម្មកររោងចក្រ ក្រោយមករូបគាត់ក៏បានឆាតមកមិនតបនិងតេក៏មិនលើក៤ ទៅ៥ថ្ងៃមកហើយ រូបគាត់ចេះតែឆ្ងល់ក៏បានឡើងពីខេត្តមកភ្នំពេញរួចឡើងទៅបន្ទប់ជួលស្រាប់តែមានក្លិនស្អុយជះមកក្រៅហើយក៏បើកទ្វារមើលទៅស្រាប់តែឃើញប្រពន្ធបានដេកស្លាប់ទំនងជា៤ទៅ៥ថហងៃមកហើយ រួចបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះមកពីនិត្យទៅលើសព។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យទីតាំងរួចក៏ទាក់ទងទៅមន្ត្រីជំនាញកុសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តឲ្យចុះមកពិនិត្យទៅលើសពនារីរងគ្រោះបន្ត ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គរួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










