ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ វាយកំទេចឡធ្យូងខុសច្បាប់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងការដឹកនាំ ណែនាំដោយផ្ទាល់របស់លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការការពារធនធានធម្មជាតិ ។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី០៣  ខែធ្នូ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​ ​ទី​ ថាវី​ អភិបាល​រង​ស្រុក​សណ្តាន់​ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ ដែលមានមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ទៅវាយកំទេចឡធ្យូងខុសច្បាប់ នៅឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ 

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ សកម្មភាពលួចកាប់បំផ្លាញព្រៃឈើ ដើម្បីយកមកដុតធ្វើធ្យូងធ្វេីអាជីវកម្មនៅតែមានកើតឡើង នៅតំបន់មួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ បេីទោះបីកន្លងមកសមត្ថកិច្ចជំនាញ និងកងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានធ្វើការណែនាំ និងមានកិច្ចសន្យារួចហើយក៏ដោយក្តី តែក្រុមជនល្មើសមួយចំនួននៅតែបំពានធ្វើសកម្មភាពដោយខុសច្បាប់ ។  ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងចម្រុះ បានវាយបំផ្លាញចោលឡដុតធ្យូងខុសច្បាប់ចំនួនពីរទីតាំង ដែល​មាន​ចំនួន​ ៥​ ឡធ្យូង​ ស្ថិតនៅក្នុងឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ដែលក្រុមជនល្មើសបានលួចកាប់ឈើចម្រុះ  ដើម្បីដុតធ្វើធ្យូង ក្នុងការធ្វើអាជីវកម្មខុសច្បាប់ ។ 

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបទមើលធនធានធម្មជាតិខេត្តកំពង់ធំ ។ បានប្រគល់ភារកិច្ចជូនអាជ្ញាធរដែនដីស្រុកសណ្ដាន់ និងមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ត្រូវរួមគ្នាជាមួយកងកម្លាំងចម្រុះការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ត្រូវបន្តធ្វើសកម្មភាពអប់រំ នឹងវាយកំទេចឡដុតធ្យូងខុសច្បាប់ ដែលនៅមានសេសសល់ឲ្យអស់ ដើម្បីកុំឲ្យពួកគាត់លួចកាប់ឈើមកដុតធ្វើធ្យូងលក់ជាអាជីវកម្មបន្តទៅទៀតបានជាដាច់ខាត ។ ជាមួយនោះដែរ ត្រូវរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃឈើ ដែលជាធនធានធម្មជាតិ ឲ្យនៅគង់វង្ស ដើម្បីសង្គមជាតិយើងទាំងអស់គ្នា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print