ខេត្តកំពង់ចាម៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបុរសម្នាក់ ដែលមានស្មារតីវង្វេង(ជំងឺប្រសៃប្រសាទ) ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០និង០០នាទីព្រឹក នៅចំណុចភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ មានជនសង្ស័យឈ្មោះ សៀត រំលី ភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំ ភូមិ.ឃុំ កើតហេតុខាងលើ បានយកពូថៅកាប់ ទៅលើ កុមារា ឈ្មោះ កំរី សាអាត់ អាយុ ៧ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិ.ឃុំ ជាមួយគ្នា បណ្តាលឱ្យរងរបួសមុតរយះជាច្រើនកន្លែងនៅផ្នែកក្បាល ហើយត្រូវបានក្រុមគ្រួសារនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ រហូតដល់វេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥ ទើបកម្លាំងសមត្ថកិច្ចបានធ្វើ ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀត រំលី ភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់៕
ដោយ៖ វណ្ណៈ










