ប្រធានាធិបតីកូឡុំប៊ី​ ឆ្លើយតបវិញចំពោះការគំរាមកំហែងរបស់អាមេរិកថា៖ បើសិនជាអាមេរិករំលោភបំពានអធិបតេយ្យភាពកូឡុំប៊ី នោះគឺជាការប្រកាសសង្គ្រាម

ចែករំលែក៖

 អន្តរជាតិ​៖​ សំដៅទៅលើកាលើកឡើងរបស់លោក Trump ប្រធានាធិបតីអាមេរិកនៅថ្ងៃទី២ ខែធ្នូថា ប្រទេសកូឡុំប៊ីនឹង“ត្រូវរងកាវាយប្រហារ”ដោយសារបញ្ហាគ្រឿងញៀន លោក Petro ប្រធានាធិបតីកូឡុំប៊ីបានព្រមានតាមបណ្តាញទំនាក់ទំនងសង្គមក្នុងថ្ងៃដដែលថា​ កុំគំរាមកំហែងដល់អធិបតេយ្យភាពរបស់កូឡុំប៊ីឱ្យសោះ “បើសិនជាអាមេរិករំលោភបំពានអធិបតេយ្យភាពកូឡុំប៊ី  នោះគឺជាការប្រកាស​ សង្រ្គាម​”។​ នេះបើ​យោង​តាម​ការចុះផ្សាយ​របស់​ CCFR ។ 

  សូមបញ្ជាក់ថា ក្នុងថ្ងៃដដែល លោក Trump បានថ្លែងចំពោះអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិកនៅសេតវិមានថា សំបុកផលិតគ្រឿងញៀនដែលស្ថិតនៅប្រទេសកូឡុំប៊ីផលិតសារធាតុញៀនកូកាអ៊ីននិងជួញដូរទៅអាមេរិក រាល់ប្រទេសណាដែលជួញដូរគ្រឿងញៀនទៅដល់អាមេរិកសុទ្ធតែនឹង“ត្រូវរងកាវាយប្រហារ”។

  ទាក់ទិននឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Petro ប្រធានាធិបតីកូឡុំប៊ីបានឆ្លើយតបវិញថា រដ្ឋាភិបាលកូឡុំប៊ីបានកម្ទេចចោលសំបុកផលិតគ្រឿងញៀនចំនួន១,៨៤ម៉ឺនកន្លែងហើយ។ លោកអញ្ជើញលោកTrump ធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ីដើម្បី“ធ្វើជាសក្សីដោយផ្ទាល់ក្នុងយុទ្ធនាការបោះសម្អាតសំបុកផលិតគ្រឿងញៀនចំនួន៩កន្លែងជារៀងរាល់ថ្ងៃ”  ជាមួយគ្នានេះដែរ លោកបានលើកឡើងទៀតថា ប្រទេសកូឡុំប៊ីបានស្ទាក់ចាប់សារធាតុញៀនកូកាអ៊ីនចំនួនរាប់ពាន់តោនដែលត្រៀមជួញដូរទៅអាមេរិក៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print