រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះពិនិត្យណែនាំក្លឹបកំសាន្ត២ទីតាំងក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះពិនិត្យណែនាំក្លឹបរាំលេងកំសាន្តចំនួន២កន្លែងនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២​ កាលពីវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៥​ ។

អាជ្ញាធរបានឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពីលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ លោក ផុន សុផាន អភិបាលរងខណ្ឌបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្ម ២ទីតាំង៖

ទី១.ទីតាំងអាជីវកម្មក្លឹបឌីស្កូតែ នាមករណ៍ ក្លឹបកម្សាន្ដ X-ZOOM ស្ថិតនៅមហាវិថីចោមចៅ(ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ទីតាំងអាជីវកម្មភោជនីយដ្ឋាន នាមករណ៍ HOKI ស្ថិតនៅមហាវិថីចោមចៅ(ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

...

ក្រុមការងារបានធ្វើការណែនាំដូចខាងក្រោម៖ ត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ, ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ, ហាមមិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ, ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឲ្យបានត្រឹមត្រូវ, ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print