ខេត្តកំពង់ឆ្នាំង÷ នេះបើយោងតាមការផុសរបស់ផេករដ្ឋបាលស្រុកទឹកផុសជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះ មានករណីត្រីងាប់ជាច្រើនដោយសារមានសារធាតុពុលទឹក ក្នុងអូរមួយកន្លែង មានឈ្មោះថា «អូរឬស្សី» មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យជាក់ស្ដែង នៅកន្លែងកើត ហេតុខាងលើ និងសូមជម្រាបជូនដំណឹងដល់បង ប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់នៅជិត អូរ និងប្រើ ប្រាស់ទឹកអូរ ក្នុងភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង ស្ថិតនៅក្នុងឃុំជៀបនិងភូមិក្រោយ វត្ត ភូមិត្រពាំងក្របៅក្នុងឃុំខ្លុងពពក សូមមេត្តាផ្អាកការប្រើ ប្រាស់ទឹកនិងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។
រដ្ឋបាលស្រុកនិងក្រុមការងារបាននិងកំពុងយកទឹកនោះទៅពិសោធន៍រកសារធាតុពុលសិន។
សង្ឃឹមថា បងប្អូនបានជ្រាបជាព័ត៌មានហើយនិងសហការដើម្បីបញ្ចៀសពីគ្រោះថ្នាក់នេះ ដល់អាយុជីវិតមនុស្សសត្វផងដែរ៕










