ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២និង៥០នាទី រសៀលឈ្មោះ ប៉ាត លីម ភេទប្រុស អាយុ៤៦ ឆ្នាំ រស់នៅភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរជាសន្តិសុខរោង ចក្រ អេសអេសអេច ស៊ីប៊ី សឺស្តែនណេប៊ល ហ្វេសិន ឯ.ក ស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល បានឃាត់ខ្លួនឈ្មោះ កឹម សីហា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង សំរោងទង ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីយុវជនខាងលើបានលួចម៉ូតូ១គ្រឿង ។
មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅវេលាម៉ោង៧÷០០នាទីព្រឹក ថ្ងៃខែដដែល ឈ្មោះ កឹម សីហា បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LF.3416 មកធ្វើតេស្តការងារនៅរោងចក្រខាងលើ ហើយបានផ្ញើម៉ូតូនៅរោងសន្តិសុខក្នុងរោងចក្រ។ ក្រោយពេលតេស្តការ ងារមិនជាប់ ក៏ដើរមកយកម៉ូតូវិញ ហើយពេលនោះឃើញមានម៉ូតូ១ គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KH.5263 ជារបស់ឈ្មោះ មាស រ៉ន ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃសាលា ឃុំរលាំងគ្រើល ទុកនៅក្បែរម៉ូតូរបស់ខ្លួន ភ្លេចដកសោរម៉ូតូ រួចក៏ជិះម៉ូតូជនរងគ្រោះចេញពីរោងចក្រមកផ្ញើនៅផ្ទះរបស់ឈ្មោះ ពៅ ពីន ហៅចំរើន ភេទ ប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង។
លុះរហូតដល់ម៉ោង៨ និង៣០នាទី ថ្ងៃដដែល ឈ្មោះ កឹម សីហា បានសុំខ្ចីម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ឡើងតែមឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1CQ.1740 ពីឈ្មោះ ពៅ ពីន ដោយប្រាប់ថា ទៅយកប្រពន្ធនៅរោងចក្រ។ ពេលខ្លួនជិះមក ដល់រោងចក្រខាងលើវិញ ក៏ត្រូវសន្តិសុខបានឃាត់ខ្លួនតែម្តង។
បន្ទាប់ពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ពិត ជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដកហូតវត្ថុតាង ម៉ូតូសង់២គ្រឿងនិង ម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀន១កញ្ចប់តូច។
បច្ចុប្បន្នករណីនេះ ជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










