Celtic តែងតាំងលោក Nancy ជាអ្នកចាត់ការទូទៅថ្មី

ចែករំលែក៖

ក្លឹប Celtic បានតែងតាំងលោក Wilfried Nancy ជាអ្នកចាត់ការថ្មីរបស់ពួកគេ នេះបើយោងតាមក្លឹប Scottish Premiership បាននិយាយកាលពីថ្ងៃពុធ ដោយអ្នកចាត់ការសញ្ជាតិបារាំងវ័យ 48 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះ។

អ្នកចាត់ការបណ្ដោះអាសន្ន Martin O’Neill បានទទួលបន្ទុកជាលើកចុងក្រោយក្នុងការប្រកួតក្នុងផ្ទះនៅថ្ងៃពុធទល់នឹង Dundee ដោយឈ្នះ1-0 មុនពេល លោកNancy ចាប់ផ្តើមអាណត្តិជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។

លោកNancy ចូលរួមជាមួយ Celtic ដោយចាកចេញពីក្លឹប MLS Columbus Crew នៅសហរដ្ឋអាមេរិកជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ MLS Cup និង Leagues Cup ហើយត្រូវបានគេដាក់ឈ្មោះថា គ្រូបង្វឹកល្អប្រចាំឆ្នាំ (MLS Coach of the Year) ក្នុងឆ្នាំ 2024។

លោកNancy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា “ខ្ញុំសប្បាយចិត្តណាស់ដែលត្រូវបានតែងតាំងជាអ្នកគ្រប់គ្រង Celtic វាគឺជាកិត្តិយសដ៏ធំមួយសម្រាប់ខ្លួនខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំដឹងពីប្រវត្តិសាស្ត្រ ខ្ញុំដឹងពីតម្លៃរបស់ Celtic ហើយខ្ញុំដឹងពីអ្វីដែលរំពឹងទុកពីខ្ញុំក្នុងដំណើរនេះ”។

...

លោក Brendan Rodgers បានលាលែងពីតំណែងនៅចុងខែតុលា ដែលជាការប្រកបអាជីពទីពីររបស់គាត់នៅក្នុងក្លឹបដោយឈានដល់ទីបញ្ចប់ បន្ទាប់ពីក្រុម Celtic បានចាញ់ក្រុមកំពូលតារាងលីគ Hearts 3-1 ហើយពួកគេក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ទៅក្រុម Kairat Almaty ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print