កីឡាករ Mikel Merino និង Bukayo Saka ស៊ុតបញ្ចូលទីបានមួយគ្រាប់ម្នាក់ ខណៈ Arsenal យកឈ្នះ Brentford ដើម្បីស្តារការនាំមុខ 5 ពិន្ទុរបស់ពួកគេនៅលើកំពូលតារាងអង់គ្លេស Premier League ។
អ្នកចាត់ការ Mikel Arteta បានធ្វើការផ្លាស់ប្តូរកីឡាករចំនួនបីនាក់ចំពោះក្រុមដែលស្មើជាមួយ Chelsea កាលពីថ្ងៃអាទិត្យដោយមាន Ben White, Noni Madueke និងប្រធានក្រុម Martin Odegaard ចូលមកជម្រើស11នាក់ដំបូងវិញ។
Merino ត្រូវលេងជាទៀងទាត់ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខរបស់ Arsenal ដោយសារតែរបួស Kai Havertz, Gabriel Jesus និង Viktor Gyokeres ហើយការស៊ុតបញ្ចូលទីរបស់គាត់យប់មិញគឺជាគ្រាប់ទី 13 របស់គាត់ក្នុងឆ្នាំ 2025។
ជ័យជម្នះនេះបានពង្រីកការមិនស្គាល់ចាញ់របស់ Arsenal ដល់ទៅ 18 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ហើយក៏ជាជ័យជម្នះលើកទី 8 ជាប់ៗគ្នារបស់ពួកគេនៅក្នុងផ្ទះផងដែរ។
Chelsea បានរងទុក្ខធំ ខណៈដែលពួកគេបានចាញ់ក្នុងលទ្ធផល 3-1 នៅលើទឹកដីក្រុម Leeds United ហើយធ្លាក់ទៅលេខ 4 មាន 24 ពិន្ទុ។
ម្ចាស់ជើងឯកចាស់ក្រុម Liverpool បានបរាជ័យក្នុងការពង្រឹងការទទួលជ័យជម្នះរបស់ពួកគេលើក្រុម West Ham Unitedដោយបានត្រឹមស្មើ1-1ក្នុងទឹកដីរបស់ខ្លួន៕










