អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ កុំអាងលើ​ LOGO​ ​ត្រូវបែរមកគោរពច្បាប់ គោរពបទដ្ឋានបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ​ ខណៈ​ឃាត់យានយន្ត ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកលើសទម្ងន់

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹកថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ​ សូមបងប្អូនអ្នកដឹកជញ្ជូន កុំអាងលើ​ LOGO​ ត្រូវបែរមកគោរពច្បាប់ គោរពបទដ្ឋានបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះមន្រ្តីស្ថានីយជញ្ជីងកណ្តោលដុំ ខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការឆ្មក់ចាប់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានគេចវាងស្ថានីយតាមផ្លូវជាតិលេខ៤៤ គ.មលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ថ្លឹងយានយន្តចំនួន ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ កុំផ្ទុកទម្ងន់លើសកម្រិតអនុញ្ញាតនៃច្បាប់ស្តីពីផ្លូវថ្នល់។

...

ក្រុមការងារនៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print