ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥នេះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីឲ្យ ដឹងថា អនុវត្តបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌល គិរី ក្នុងការបង្ការនិងបង្រ្កាបនូវបទល្មើសគ្រឿងញៀន ក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១០និង៣៩នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃ
អធិការដ្ឋាននគរបាលស្រុកកែវសីមា, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងអជ្ញាធរមូលដ្ឋាន បានធ្វើការចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីវឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជន សង្ស័យ៥នាក់ (ស្រី០១នាក់ភមានដូចខាងក្រោម៖
ទី១/ឈ្មោះ ឡេង ចាន់ហឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ទី២/ឈ្មោះ មុត នឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ អូរអាម ឃុំស្រខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៣/ឈ្មោះ រឹន រិន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
ទី៤/ឈ្មោះ ស្រេង ចាន់ធឿន ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៥/ឈ្មោះ ផាក យូ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
កម្លាំងនគរបាលមានសមត្ថកិច្ច បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លើជនសង្ស័យទាំង៥នាក់ ខាងលើ ជាលទ្ធផលវិជ្ជមាន(+) ទាំង៥នាក់ ប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងបានធ្វើការឆែកឆេរចាប់យកមធ្យោបាយសម្ភារៈវត្ថុតាងរួមមាន ៖
១/ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់តូចទម្ងន់ ០.៣២ក្រាម (ថ្លឹងទាំងសំបកថង់),២/ទូរស័ព្ទ៣ គ្រឿង(ម៉ាកOPPO ចំនួន២គ្រឿង ,ម៉ាក iphone ចំនួន១គ្រឿង ),៣/ម៉ូតូ ៣គ្រឿង ( ម៉ាក ហុងដាឌ្រីមសង់ ១២៥ពណ៌ខ្មៅ អត់ក្បាំង អត់អាវ គ្មានស្លាកលេខ ,ម៉ាក smash ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BP 9627,ម៉ាកគុបកែច្នៃ គ្មានអាវ គ្មានស្លាកលេខ,៤/កន្តៃ្រ១ដើមនិង៥/ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ៅស្រី១នាក់)និងសម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










