កូរ៉េខាងជើងអួតពីការសាកល្បងគ្រាប់បែកបរមាណូលើកទី៥ដោយជោគជ័យ
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងនៅថ្ងៃទី៩ ខែកញ្ញា បាន បញ្ជាក់ថា ប្រទេសនេះបានធ្វើការសាក ល្បងបំផ្ទុះក្បាលគ្រាប់បែកបរមាណូដោយជោគជ័យនៅទីតាំងសាកល្បងភាគខាងជើងប្រទេស ។
ការប្រកាសខាងលើធ្វើឡើងក្រោយ ប៉ុន្មានម៉ោងដែលមានការផ្ទុះបង្កឲ្យមានការ រញ្ជួយដីស្មើនឹងការរញ្ជួយដីកម្រិត៥,៣រុិចទ័រស្ថិតនៅជិតទីតាំងសាកល្បង Punggye-ri។ ភាគីកូរ៉េខាងជើងបានផ្សាយថា ការសាកល្បងបរមាណូលើកនេះមានការបែកធ្លាយសារធាតុបរមាណូចេញក្រៅ តែមិនប៉ះពាល់ដល់បរិស្ថាននោះឡើយ។
បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងក៏បានផ្សាយដែរថា កូរ៉េខាងជើងទទួលបានជោគជ័យនៅក្នុងការត្រៀមបំពាក់ក្បាលគ្រាប់បរមាណូទៅលើកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ។ ចំណុចទាំងនោះបានបញ្ជាក់ យ៉ាងច្បាស់ថា កូរ៉េខាងជើងអាចនឹងផលិតក្បាលគ្រាប់បរមាណូបង្រួមតូចបានតាម ចិត្តដោយមានកម្លាំងបំផ្លាញខ្លាំង។
សកម្មភាពខាងលើបានបង្ហាញយ៉ាង ច្បាស់ថា បើទោះបីរងការដាក់ទណ្ឌកម្មពី សហគមន៍អន្តរជាតិក្តីក៏កូរ៉េខាងជើងនៅតែបន្តកម្មវិធីបរមាណូរបស់ខ្លួនយ៉ាងសកម្ម ជាងមុនទៅទៀត៕
អាស៊ាន-ចិនសន្យារក្សាការអត់ធ្មត់លើបញ្ហាវិវាទសមុទ្រចិនភាគខាងត្បូង
មេដឹកនាំអាស៊ាន និងចិនបានសន្យាថា នឹងរក្សាការអត់ធ្មត់ក្នុងការដោះស្រាយវិបត្តិ នៅដែនសមុទ្រភាគខាងត្បូង។ ការសន្យា នោះស្ថិតនៅក្នុងសេចក្តីប្រកាសរួមក្រោយកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។
សារព័ត៌មាន Strait Times បានដក ស្រង់សេចក្តីប្រកាសរួមបញ្ជាក់ថា «យើង សូមបញ្ជាក់ពីការគោរពក៏ដូចជាសន្យា ចំពោះសេរីភាពចរាចរណ៍ដែនសមុទ្រ ដែនអាកាស នៅតំបន់សមុទ្រចិនភាគខាងត្បូងដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់ស្តីពីដែនសមុទ្ររបស់ អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ ១៩៨២ ។ ទន្ទឹមនឹងនោះនឹងដោះស្រាយ វិវាទដែនអធិបតេយ្យដោយសន្តិវិធីតាម រយៈកិច្ចពិភាក្សាមិនចាំបាច់គំរាមកំហែងដោយអាវុធ។ កិច្ចពិភាក្សាធ្វើឡើងដោយភាគីពាក់ព័ន្ធផ្ទាល់សមស្របទៅនឹងច្បាប់អន្តរជាតិ»។
នៅក្នុងសេចក្តីប្រកាសរួមលើកនេះធ្វើឡើងចំពេលខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតទំនាក់ទំនងពិភាក្សារវាងចិននឹង អាស៊ាន។ នៅក្នុងសេចក្តីប្រកាសរួមរបស់អាស៊ាន-ចិនបានបញ្ជាក់ថា «យើងបាន សន្យារក្សាការអត់ធ្មត់ក្នុងការអនុវត្តសកម្មភាពដែលអាចធ្វើឲ្យមានភាពស្មុគស្មាញ និងតានតឹងកាន់តែខ្លាំងឡើងប៉ះពាល់ដល់សន្តិភាព ស្ថិរភាពក្នុងតំបន់»៕
ការបុករថយន្តប្រធានាធិបតី ពូទីន ជាការធ្វើឃាតឬ?
ក្រោយពីរថយន្ត BMW របស់លោក ពូទីន ត្រូវគេបុកចំពីមុខដោយរថយន្ត Marcedes បណ្តាលឲ្យអ្នកបើកបរស្លាប់ បានធ្វើឲ្យសាធារណមតិចាប់អារម្មណ៍ យ៉ាងខ្លាំងដល់អ្នកបើកបររថយន្តប្រធានាធិបតី និងការប្រឈមជាមួយអ្នកធ្វើឃាតប្រធានាធិបតី ។
ក្រសួងសន្តិសុខជាតិរុស្ស៊ីបានប្រកាសថា លោក ពូទីន មានអ្នកបើកបររថយន្ត ជាង១០នាក់សម្រាប់បម្រើការទាំងថ្ងៃទាំងយប់នៅគ្រប់ទិសទី គ្រប់ទីកន្លែង ភូមិ សាស្ត្រ។ បើទោះបីអ្នកបើកបរទាំងនោះ មានបទពិសោធន៍ និងសមត្ថភាពខ្ពស់តែក៏ត្រូវហ្វឹកហាត់ជារៀងរាល់សប្តាហ៍ដែរ។
បណ្តាអ្នកបើកបរទាំងអស់ របស់លោក ពូទីន គឺត្រូវឆ្លងកាត់ការហ្វឹកហាត់៧ឆ្នាំ ជាប់គ្នាក៏ដូចជាត្រូវពិនិត្យផ្នែកសុខភាព ស្មារតីជានិច្ច។ អ្នកបើកបរទាំងនោះត្រូវ រៀនបើកបរបណ្តើរបាញ់កាំភ្លើងការពារមេបណ្តើរនៅគ្រប់ស្ថានភាពទាំងបើកលើផ្លូវមានព្រិល ផ្លូវលិចទឹក និងផ្លូវដែលមានការផ្ទុះគ្រាប់បែកជាដើម។ មួយវិញទៀតអ្នកបើកបរត្រូវតែជាសមាជិកក្រុមសន្តិសុខជាតិ FSO ទើបអាចធ្វើការនេះបាន។ បច្ចុប្បន្ន ក្រុមនេះមានសមាជិក៥ពាន់នាក់មិនស្លៀកពាក់ឯកសណ្ឋានដោយមានតួនាទីការពារជាសម្ងាត់ដល់មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងអ្នក ជំនួញធំៗ។
ការបុកទៅលើរថយន្តសម្រាប់ដឹក លោក ពូទីន ក្រុមអ្នកឯកទេសបានច្រានចោលការប៉ុនប៉ងធ្វើឃាតប្រធានាធបិតី ។ គេអាចនិយាយថា ជាការធ្វើឃាតដោយអ្នក បើកបុកនោះពិតជាមានឯកទេសដោយបុក ចំកន្លែងអ្នកបើកបរធ្វើឲ្យភ្លាមៗ។ ប៉ុន្តែ គេដឹងថា មិនមែនជាការធ្វើឃាតឡើយ ដោយពលរដ្ឋរុស្ស៊ីទាំងមូល និងនៅជុំវិញ ពិភពលោកបានដឹងទាំងអស់គ្នាថា លោកពូទីនកំពុងតែនៅក្នុងប្រទេសចិនចូលរួម កិច្ចប្រជុំ G 20 ៕
នឹកស្មានមិនដល់កូរ៉េខាងជើងអនុញ្ញាតឲ្យលោកខាងលិចចូលយកព័ត៌មានផ្ទាល់
ព័ត៌មានស្តីពីកូរ៉េខាជើងតាំងពីដើមមក ស្ថិតនៅជាអាថ៌កំបាំងដោយគ្មានប្រទេសណាមួយដឹងច្បាស់ពីកូរ៉េខាងជើងនោះឡើយ ដោយសារតែប្រទេសនេះមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានបរទេសយកព័ត៌មានដោយសេរីនៅក្នុងប្រទេសនេះឡើយ។
ទាំងនោះហើយបានជាព័ត៌មានស្តីពី កូរ៉េខាងជើងដែលលោកខាងលិចបានផ្សព្វ ផ្សាយគឺជាការព្យាករសន្និដ្ឋានតែប៉ុណ្ណោះ មិនច្បាស់១០០ភាគរយឡើយ តែពេលនេះកូរ៉េខាងជើងបានអនុញ្ញាតឲ្យលោក ខាងលិចទៅយកព័ត៌មានដោយខ្លួនឯងជាសកម្មភាពដ៏កម្រកើតឡើងនៅក្នុងប្រទេស អាថ៌កំបាំងមួយនេះ៕
ពលរដ្ឋប្រទេសស៊ីរីថ្លែងអំណរគុណដល់កម្លាំងទាហានទួរគី
កាលពីថ្ងៃទី៧ ខែកញ្ញា ពលរដ្ឋស៊ីរី ២៩២នាក់ ដែលភៀសខ្លួនចូលក្នុងទឹកដី ទួរគីបានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ ហើយស្ថិតនៅស្រុក Jarablus ជិតព្រំដែន ប្រទេសទួរគី។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទាហាន រុស្ស៊ីបានវាយប្រហារតាមព្រំដែនរក្សាសន្តិសុខនៅទីនោះ។ នេះជារឿងដ៏ប្រសើរ ដែលទួរគីអាចកាត់បន្ថយជនភៀសខ្លួន ស៊ីរីចូលមករស់នៅក្នុងប្រទេសរបស់ខ្លួនទៀតផង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ស្រុក Jarablus ជាតំបន់ធ្លាប់ត្រូវបានកម្លាំងភេរវកម្ម IS គ្រប់គ្រងនាពេលកន្លងមក។ ស្រុកខាងលើជាស្រុកដំបូងគេដែលទាហានទួរគី ដណ្តើមបានសិទ្ធិគ្រប់គ្រងក្រោយការវាយប្រហារដោយថ្មើរជើងកាលពីថ្ងៃទី២៤ ខែ សីហា ដើម្បីបោសម្អាតក្រុម IS និងក្រុម ខ្មាន់កាំភ្លើងជនជាតិឃើដ។
មកទល់ពេលនេះទាហានទួរគីបាន វាយប្រហារបណ្តេញក្រុមភេរវកម្ម IS ដកថយ៩០គីឡូម៉ែត្រពីព្រំដែនទួរគី។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាក៏បានបង្ហាញការគាំទ្រ ដល់គំនិតផ្តួចផ្តើមរបស់អាមេរិកក្នុងការ វាយប្រហារដណ្តើមគ្រប់គ្រងរដ្ឋធានីរបស់ក្រុម IS គឺ Raqqa ។
ការវាយប្រហារចូលក្នុងទឹកដីស៊ីរីកាន់តែជ្រៅរដ្ឋាភិបាលស៊ីរីកាន់តែព្រួយបារម្ភ ពីការបាត់បង់ទឹកដីកាន់តែច្រើនឡើងៗ។ រដ្ឋាភិបាលស៊ីរីព្រួយបារម្ភខ្លាចទាហានទួរគី មិនដកចេញពីតំបន់ព្រំដែនដោយគ្រប់គ្រង នៅទីនោះជារៀងរហូត ហើយបង្កើតរដ្ឋា ភិបាលថ្មីនៅតំបន់ស្វយ័តក្រោមឥទ្ធិពល របស់ទួរគី៕
ប្រធានាធិបតីហ្វុីលីពីនបង្ហាញអារម្មណ៍សោកស្តាយដែលជ្រុលសម្តីលើលោក បារ៉ាក់ អូបាម៉ា
ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte នៅថ្ងៃទី៦ ខែសីហា បានប្រកាស ថា លោកមានអារម្មណ៍សោកស្តាយដោយជ្រុលសម្តីប្រើពាក្យអសុរោះលើប្រធានា ធិបតី អូបាម៉ា ។ អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ថា លោក Duterte សោកស្តាយដោយមិននឹកស្មានថា ការ និយាយស្តីរបស់លោកបានផ្សព្វផ្សាយយ៉ាង ឆាប់រហ័សតាមបែបវាយប្រហារទៅលើរូបលោកសោះ។
អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ថា «ប្រធានាធិបតី Duterte ស្តាយក្រោយយ៉ាងខ្លាំងដែលខ្វះការគោរពដល់ប្រធានាធិបតី អូបាម៉ា ក៏ដូចជាទំនាក់ទំនងដៃគូជាមួយអាមេរិក។ ចេតនារបស់យើងគ្រាន់តែចង់បង្ហាញពីគោលនយោ បាយការបរទេសដោយឯករាជ្យ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងនោះមានអាមេរិកផងដែរ។ យើងសង្ឃឹមថា នឹងដោះស្រាយវិបត្តិ និង សហការដោយមានការ ទទួលខុសត្រូវ»៕
ប្រែសម្រួល៖ ម៉ែវ សាធី